កំសាន្ត ៖ ផលិតកម្ម Sony Pictures បានចងចំណងដៃដល់ប្រិយមិត្តនាដើមឆ្នាំ ២០១៩ នេះតាមរយៈនៅការចេញខ្សែភាពយន្តរឿង “Escape Room”។ ខ្សែភាពយន្តមួយនេះគឺមានលក្ខណៈបែបនឹងខ្សែភាពយន្តរឿង “SAW” ប៉ុន្តែបន្ថែមនៅភាពរន្ធត់ ដល់ទស្សនិកជនតាមរយៈនៅសាច់រឿងដែលប្លែកសំរាប់ ប្រជាជនកម្ពុជា។

/

ក្រោយពីមានអញ្ជើញចូលរួមលេងហ្គេមដ៏ល្បី ជាមួយប្រាក់រង្វាន់ជាច្រើនដល់អ្នកឈ្នះ មានមនុស្សចំនួន ៧ បានមកអង្គុយនៅក្នុងបន្ទប់មួយដែលពួកគេជឿថាវាគ្រាន់តែជាបន្ទប់រង់ចាំធម្មតា។ អ្វីដែលពួកគេមិនចាប់អារម្មណ៍នោះ គឺពួកគេកំពុងអង្គុយនៅក្នុងបន្ទប់ល្បែងល្បងប្រាជ្ញាមួយដែល តំរូវអោយពួកគេប្តូរជីវិតដើម្បីទទូលបានតម្រុយ។

/

ទស្សនិកជននឹង ជក់ចិត្តដិតអារម្មណ៍ជាមួយនឹងការដោះស្រាយប្រាស្នារបស់តួអង្គនិមួយៗ ដែលពួកគេត្រូវលះបង់នៅអ្វីដែលគេនឹកស្មានមិនដល់។ ភាពភ័យរន្ធត់ ញាប់ញ័រពីបន្ទប់មួយ ទៅបន្ទប់មួយនឹង ធ្វើអោយទស្សនិកជនជក់ចិត្ត ដិតអារម្មណ៍ពីដើមរឿងរហូតដល់ចប់។

ចង់ដឺងថាខ្សែភាពយន្តមួយនេះរន្ធត់កម្រិតណានោះ កុំភ្លេចទៅទស្សនាខ្សែភាពយន្តរឿង “Escape Room” ដែលកំពុងតែមានការចាក់បញ្ចាំងនៅរោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

/

/

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited