នារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Sabrina Boing Boing អាយុ ២៨ឆ្នាំ មកពីប្រទេសប្រស៊ីល បាននិយាយដោយខ្លួនឯងថា ខ្លួនគឺជាអ្នកដែលស្រលាញ់សត្វ។ ថ្មីៗនេះ នាងបានធ្វើឲ្យមនុស្សជាច្រើននាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលរូបថតឲ្យកូនគោ បៅដោះ ដ៏ធំទ្រលុកទ្រលន់ជាច្រើនសន្លឹករបស់នាង ត្រូវបានបង្ហោះលើអ៊ីនធឺណេត។
Sabrina បាននិយាយថា: “ខ្ញុំបានប្រើទឹកដោះរបស់ខ្ញុំ ឲ្យកូនគោបៅ ដើម្បីបង្ហាញពីទឹកចិត្តស្រ-លាញ់សត្វ។ វាមានរឿងខ្លះ មិនទាមទារឲ្យត្រឹមត្រូវតាមគោលការណ៍ឡើយ កូនគោនេះសក្តិសមនឹងទទួលបានដូច្នេះ”។

សកម្មភាពដ៏ចម្លែកក្នុងការឲ្យកូនគោបៅដោះរបស់ Sabrina ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មនុស្សជាច្រើន។ មានអ្នកខ្លះនិយាយបែបឌឺដងថា ជាមួយដើមទ្រូងធំយ៉ាងនេះ ប្រយ័ត្នកូនគោឆ្លងមេរោគ ពីសារធាតុ silicon។ មានអ្នកខ្លះរិះគន់ថា ជាការបង្អួតដើមទ្រូងទេមិនមានជាការស្រលាញ់សត្វឡើយ។ ជាក់ស្តែង អ្នកនិយមអ៊ីនធឺណេតជាច្រើននាក់បាននិយាយថា Sabrina ធ្វើនូវសកម្មភាពបែបនេះ គ្រាន់តែចង់កែកំសាន្តលេងតែប៉ុណ្ណោះ៕




ដោយ៖ សិលាប្រភព៖ K14