ភ្នំពេញ ៖ ការរង់ចាំត្រូវបានបញ្ចប់ ក្រោយពីគំរោងមានបុត្រជាថ្មីម្តងទៀត ត្រូវបានសម្រេចទៅតាមបំណងរបស់តារាសម្តែងទាំងពីរដួងនេះ ។
យោងតាមការបង្ហាះរបស់ លោក គឹម សីហា បានលើកឡើង កាលពីមិនប៉ុន្មាននាទីមុននេះទេថា ប្តីប្រពន្ធមួយគូនេះ កំពុងតែត្រៀមខ្លួនធ្វើជាឪពុកម្តាយគេហើយ ។
នៅក្នុងនោះផងដែរ ស្វាមីអ្នកនាង គង់ ចន្ទស្រីមុំ បាននិយាយថា សួរខ្លួនឯងថា : មានអាម្មណ៍ម៉េចដែរនៅពេលព្រឹកឡើងភ្ញាក់ពីគេង ប្រពន្ធចេញពីបន្ទប់ទឹកហើយយំ ! គាត់ប្រាប់ថា បងយើងមានហើយ ! ក្នុងចិត្តត្រេកអរជាខ្លាំង អត់គិតអីច្រើន នាំគ្នាទៅពេទ្យអូន ដើម្បីអោយច្បាស់ នឹងបានត្រៀមខ្លួន ។លទ្ធផលបញ្ជាក់ថា មានផ្ទៃពោះ6សប្តាហ៍3ថ្ងៃ ហើយ !ត្រៀមខ្លួនក្លាយជាឪពុកម្តាយគេហើយណា ! Love u more than I can say Kong chansreymom ។
យ៉ាងណាមិញ ក្រុមការងារ Camnews ក៏សូមចូលរួមត្រេកអរជាមួយប្តីប្រពន្ធល្បីឈ្មោះមួយគូនេះផងដែរ ៕










ដោយ ៖ គន្ធា