កាលពីថ្ងៃទី 26/7 កន្លងទៅនេះ ជនជាតិបារាំងមួយក្រុមបានប្រារព្ធនូវដំណើរទេសចរណ៍ មួយក្នុងស្ថានភាពអាក្រាតកាយ។ ពួកគេមិនបានស្លៀកពាក់អ្វីទាំងអស់ គឺស្ពាយតែសាក់ដូហើយនាំគ្នាធ្វើដំណើរទៅ ដោយគ្មានខ្មាស់អៀនអ្វីទាំងអស់។

មានមនុស្សជាច្រើនបានចូលរួមក្នុងដំណើរទេសចរណ៍នេះ។ ពួកគេមកពីទីកន្លែងជាច្រើនផ្សេងគ្នាទូទាំងប្រទេសបារាំង គ្រប់អាយុ ភេទ មុខរបរ... តែពួកគេមានចំនុចមួយដូចគ្នាគឺ ត្រៀមខ្លួនជាស្រេចក្នុងការអាក្រាតកាយដើរទេចរណ៍។
សំរាប់អ្នកក្មេងៗដែលចូលរួមក្នុងដំណើរទេសចរណ៍នេះ គឺពួកគេស្វែងយល់នូវអារម្មណ៍ប្លែកៗ។ ចំណែកឯស្រ្តីចំណាស់ៗជាច្រើន គឺចង់បំបាត់នូវ stress ក៏ដូចជាសំពាធផ្សេងៗទៀតដែលមាននៅក្នុងគ្រួសារ។
/
មនុស្សម្នាក់ដែលបានចូលរួមក្នុងពិធីនេះបានឲ្យដឹងថា: នេះគឺជាលើកដំបូងហើយដែលខ្ញុំបានចួលរួមជាមួយនឹងសកម្មភាពដូច្នេះ។ ដំបូង ខ្ញុំក៏មានអារម្មណ៍ខ្មាស់អៀន ប៉ុន្តែដល់ពេលឃើញគ្រប់គ្នាសុទ្ធតែដូចខ្លួន ខ្ញុំលែងមានអារម្មណ៍ខ្មាស់ទៀត។ នេះគឺជាការដកបទពិសោធន៍មួយដ៏គួរឲ្យចាប់អារម្មណ៍ និងថ្មីចម្លែក៕ 
/
/
/
/
/
ដោយ៖ សិលាប្រភព៖ k14