ស្ទើរតែមិនគួរអោយជឿ ៖ ជាការពិតណាស់ កាលដែលនិយាយពីសត្វកំណាចក្រពើ ឬក៏ក្រពា នោះ គេតែងឃើញមាននៅតាមកសិដ្ឋានចិញ្ចឹម ឬតាមសួនសត្វមួយចំនួន ដោយនៅក្នុងនោះ មានការដាក់របាំងការពារបានយ៉ាងត្រឹមត្រូវ ។ ដោយឡែក នាពេលនេះ ទំព័រសារព័ត៌មានពិភពលោក ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ពោលគឺ បានចុះផ្សាយនៅលើបណ្តាទំព័រមុខរបស់ខ្លួនស្តីពី ក្រពើកំណាចប្រវែងជិត ២ ម៉ែត្រ បែរជាមានវត្តមាននៅកណ្តាលក្រុងជិតផ្សារទំនើបមួយកន្លែងទៅវិញ។

គួររំឭកផងដែរថា ក្រពើមួយក្បាល ដែលមានប្រវែងជិត ២ ម៉ែត្រនោះ ត្រូវបានគេប្រទះឃើញថាមានវត្តមាននៅកណ្តាលក្រុងទៅវិញ ពោលគឺកណ្តាលទីប្រជុំជន នារដ្ឋ Floridaសហរដ្ឋអាមេរិក ខាងក្រៅហាងផ្សារទំនើប Walmart ។ យ៉ាងណាមិញ បើយោងតាមប្រភពសារព័ត៌មានបរទេស huffingtonpost ពុំទាន់បានចេញព័ត៌មានពិស្តារនៅឡើយនោះទេ ថាតើមូលហេតុអ្វី ដែលញ៉ាំងអោយមានវត្តមានសត្វមួយនេះ នៅកណ្តាលក្រុងទៅវិញ។

ទម្រាំតែមានកិច្ចអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញ មកពីនាយកដ្ឋានការពារ និងអភិរក្សសត្វព្រៃនោះ ក្រពើកំណាចនោះ ក៏បានរត់ភៀសខ្លួនចូលទៅក្នុងបឹងមួយកន្លែង ដែលមាននៅទីតាំងនៅខាងក្រោយហាង ។ ខាងក្រោយនេះ ជាវីដេអូបទយកការណ៍សារព័ត៌មាន ជ្រាបកានតែច្បាស់តាមដានទស្សនាបន្តិចទៅ ៖
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ខ្លោចចិត្ត ៖ ក្មេងស្រីតូច វ័យពីរឆ្នាំ បាញ់សម្លាប់ខ្លួនឯងដោយអចេតនា- ដេកគុកបានសម្រេចដល់ទៅ ៣០ ឆ្នាំ ក្រោយលួចដុត លិង្គកូនប្រុសរបស់ខ្លួន- ប្រទះឃើញសាកសព ពូជត្រីកម្រ មានឆ្អឹងវែងជាងគេបំផុត លើលោក- ផ្អើលមើលវីដេអូ រកឃើញសាកសព ត្រីយក្ស oarfishជិត ៦ ម៉ែត្រ- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ
ប្រែសម្រួល ៖ ពិសីប្រភព ៖ huffingtonpost