ប្រេងយីហោ Gutter Oil របស់ចិនដែលគេលូចប្រើប្រាស់ខុសច្បាប់ ដោយយកទៅចំអិនអាហារនៅផ្ទះបាយធំៗនោះ ពេលនេះគឺមានហាងឆេងល្អគ្រាន់បើហើយ។/ក្នុងពាក់កណ្ដាលខែកក្កដានេះប្រេងយីហោ Gutter Oil របស់ចិនត្រូវបានគេនាំចេញជាង ២០០០ តោនទៅកាន់ប្រទេស ហូឡង់ ដើម្បីឆ្នៃចាក់អោយយន្តហោះក្រុមហ៊ុន Dutch Airlines។ មុនពេលបញ្ជាទិញដល់ទៅ ២០០០ តោននេះក្រុមហ៊ុននេះបានសាកទិញប្រេងយីហោ Gutter Oil នេះចំនួន ២០ តោនដើម្បីឆ្នៃចាក់សាកក្រោយលទ្ធផលវិជ្ជមានក្រុមហ៊ុនយន្តហោះនេះបានបញ្ជាទិញចំនួនជាង ២០០០ តោនតែម្ដងព្រោះវាមានតម្លៃថោកសមរម្យ។នេះជាដំណឹងល្អមួយសម្រាប់ជនជាតិចិនព្រោះប្រេងយីហោ Gutter Oil នេះគឺជាប្រេងមួយដែលគេលួចលក់ខុសច្បាប់អោយទៅផ្ទះបាននៃសណ្ឋាគារធំៗដើម្បីយកទៅធ្វើម្ហូប ហើយវាជាប្រេងហាមឃាត់ព្រោះអាចមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ ជាមួយគ្នានេះគេសង្កេតឃើញថាការឆ្នៃប្រេងឆាអោយក្លាយជាប្រេងចាក់យានយន្តរបស់អាមេរិកគឺមាន ២ ភាគរយជាប្រេងឆាររបស់ចិនផងដែរ៕

ដោយ៖ ម៉ូកាប្រភពពី៖ Chinabuzz