ព័ត៌មានអន្តរជាតិ ៖ Mark Lippert ឯកអគ្គរដ្ឋទូត អាមេរិក ប្រចាំកូរ៉ខាងត្បូង ដែល  រង ការវាយប្រហារ ដាច់មុខក្នុងអំឡុងពេលជួបប្រជុំអាហារពេលព្រឹកកាលពីសប្តាហ៍មុននោះស្ថានភាពជម្ងឺបានធូរស្រាល ច្រើននិងចេញពីមន្ទីរពេទ្យ ក្នុងទីក្រុង សេអ៊ូលហើយ ។

/

គួរបញ្ជាក់ថា លោក Lippert រងគ្រោះដាច់រយះមុខ និងដៃ នៅពេលដែល បុរសជាជនជាតិកូរ៉េ មួយរូប បើកការវាយប្រហារទៅលើរូបលោក ដោយដៃប្រដាប់ដោយ កាំបិទ ។ មុនចាកចេញ  ពីមន្ទីរពេទ្យ ជន រងគ្រោះខាងលើ ជាឯកអគ្គរដ្ឋទូតអោយដឹងថា បេសកម្មអាមេរិក នឹងនៅតែបន្ត  ដោយ បន្តបើកចិត្តទូ លាយប្រកបដោយភាពរាក់ទាក់ គ្មានការប្រែប្រួលអ្វីនោះទេ ។

/

ដោយឡែក ជនដៃដល់ លោក Kim Ki jong ត្រូវបានចាប់ឃាត់ខ្លួននៅកន្លែងកើតហេតុនោះបានធ្វើការ បដិសេធទៅនឹងការចោទប្រកាន់ ពីបទមនុស្សឃាត ។ វេជ្ជបណ្ឌិត ព្យាបាល  ជម្ងឺ  ដោយ  ផ្ទាល់លោក Lippert អោយដឹងថា មុខរបួសមុខ ជនរងគ្រោះដែលត្រូវដេរ ៨០ ថ្នេរ នោះត្រូវបានដោះជេសដេរចេញ ហើយខណៈស្ថានភាពរបួសដៃ​របស់លោកបានធូរស្រាលដូចគ្នាដែរ ។  ពួកគេ បាននិយាយថា បើសិន ណាស្នាមរបួសចាក់ចូលជ្រៅជាងនេះទៅទៀត នោះអាចនឹង  មាន  ការ គម្រាមគំហែង ដល់អាយុជីវិត ជាក់ជាមិនខាន ។

គួរបញ្ជាក់ លោក Lippert វ័យ ៤២ ឆ្នាំ ស្រាយបំភ្លឹអំឡុងថ្ងៃអង្គារនេះ អោយដឹងថាលោកមានក្តីរំពឹងទុក ថារបួសរបស់លោក និងជាសះស្បើយក្នុងពេលឆាប់ៗនេះ ហើយ   លោក អាចនឹងវិលត្រលប់ទៅបម្រើ ការងារវិញ បានកាន់តែឆាប់ ៕

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី