ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីជាម្តាយ រួមទាំងកូនស្រីតូចវ័យ ៧ ឆ្នាំម្នាក់ ត្រូវបានរកអោយ ឃើញថា បានទទួលរងរបួសជាទម្ងន់ បន្ទាប់ពីបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍រថយន្តបុក ប៉ើងហោះជាច្រើនម៉ែត្រ  នេះបើយោងតាមការដកស្រង់អត្ថបទសារព័ត៌មាន ផ្សាយលើគេ ហទំព័របរទេស អាស៊ីវ័ន ។

width=435

គួររំឭកផងដែរថា ករណីគ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីពេលកន្លងទៅ ថ្ងៃទី ១៣ ខែកញ្ញា វេលាម៉ោងជាង ៥ ល្ងាចនៅឯក្រុង Nanjing ខេត្ត​ Jiangsu ប្រទេសចិន ដែលបានបណ្តាលអោយស្រ្តីជាម្តាយរងរបួសបាក់ជើង ខណៈពេលដែលកូនស្រីតូចបានទទួលរងរបួសឆ្អឹងខ្នងជាទម្ងន់ ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ដោយបានបញ្ជូនពួកគេទៅសំរាកព្យាបាលនៅឯមន្ទីរពេទ្យ។​

width=432

ប្រភពសារព័ត៌មានដដែលបន្ថែមថា   មូលហេតុដែលបានបណ្តាលអោយកើតមានឡើងនូវគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់នេះ ក៏ព្រោះតែស្រ្តីជាម្តាយ នៅតែបន្តដើរឆ្លងកាត់ផ្លូវ ជាមួយនឹងកូនស្រីខ្លួនដដែល បើទោះជាបានឃើញភ្លៀងសញ្ញាបញ្ជាចរាចរណ៍ពណ៌ក្រហមក៏ដោយ។

width=430

នៅពេលដែលបានសម្រេចចិត្តដើរឆ្លងកាត់ផ្លូវហើយនោះ   ស្រាប់តែមានរថយន្តទំនើបមួយបានបើកសំដៅមក ដោយមិនបានឈប់នៅនឹងមួយកន្លែង ឬក៏ថយក្រោយ ស្រ្តីជាម្តាយ និងកូនតូច នាំគ្នាព្យាយាមរត់អោយលឿន បំណងគេចអោយផុតពីរថយន្ត តែជាអកុសលរថយន្តនោះក៏បានមកដល់ និងបុកពួកគេទាំងពីរនាក់ប៉ើងហោះ ចម្ងាយដល់ទៅ ៥ ម៉ែត្រឯណោះ៕

ប្រការគួរចងចាំ ៖ ភ្លើងសញ្ញាបញ្ជាចរាចរណ៍   ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវតែគោរព, គោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ គោរពច្បាប់ចរាចរណ៍ , បើកបរត្រូវគោរពតាមល្បឿនកំណត់ ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ​​   ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀតមាននៅខាងក្រោម ៖

- បះសក់ ឆ្មក់ចូលផ្ទះមន្រ្តីម្នាក់ រកឃើញពស់ដល់ទៅជិត ១ ពាន់ក្បាល

- ស្ទើរតែមិនគួរអោយជឿ ៖ វីដេអូគ្រោះថ្នាក់ ព្រឹក្បាលបំផុត យឹតតែមួយជំហានក្ស័យ

- កំពូលអ្នកជិតខាង ក្លាហាន ជួយសង្គ្រោះបុរសម្នាក់ ពីគ្រោះអគ្គីភ័យ (មានវីដេអូ)- ផ្អើលពេញហ្វេសប៊ុក ខណៈប្រទះឃើញ វីដេអូ ប្រមាញ់បានបាឡែនយក្ស ទម្ងន់ ៧ ពាន់ គ.ក- លាន់លឺដូចរន្ទះ​ ផ្ទុះផ្ទះម៉ត់ដូចខ្ទឹម ដោយសារការ ធ្វេសប្រហែស- បះសក់ ភ័យស្ទើរលស់ព្រលឹង ខណៈដេក ៨ ម៉ោង នៅលើក្រពើ ទាំងមិនបានដឹងខ្លួន

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន