កាលពីពេលថ្មីៗនេះ ប្រទេសជប៉ុន និងតៃវ៉ាន់ បានធ្វើការផ្សាយតាមកញ្ចក់ទូរទស្សន៍នូវល្បែកកំសាន្ដមួយដ៏ចម្លែក និងទទួលបានការរិះគន់ច្រើនពីសំណាក់ទស្សនិកជន នោះគឺល្បែងលូនឆ្លង ស្ពាន ស្រីស្អាតដែលស្លៀកត្រឹមតែប៊ីគីនី។

លក្ខខណ្ឌនៃល្បែងនេះ គឺបេក្ខជនដែលចូលរួមប្រកួតត្រូវតែលូនឆ្លងកាត់ស្រីស្អាតស្លៀកប៊ីគីនីជាច្រើនរូប ដែលដេកតម្រៀបគ្នាជាជួរ។ បេក្ខជនរូបណាដែលបានឆ្លងកាត់ស្រីស្អាតបានច្រើនជាងគេ ក្នុងរយៈពេលដែលបានកំណត់ នឹងទទួលបានជ័យជំនះ។

ថ្វីបើមើលទៅហាក់ដូចជាងាយស្រួលក្នុងការឆ្លងកាត់ ប៉ុន្ដែជាក់ស្ដែងបេក្ខជនទាំងឡាយ ពិតជាមានការលំបាកក្នុងការលូនពីលើរាងកាយរបស់ស្រីស្អាតបានចំនួនច្រើន ទៅតាមពេលវេលាកំណត់។ យ៉ាងនេះក្ដី មុនពេលចូលប្រកួត បេក្ខជន រួមទាំងស្រីស្អាតទាំងអស់ក៏ត្រូវបានអ្នករៀបចំកម្មវិធី ស្រោចទឹកឱ្យជោកខ្លួន ដើម្បីធ្វើឱ្យការលូនបានងាយស្រួលជាងធម្មតា។
ដោយ ៖ សីហាប្រភព ៖ k14