ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីវ័យ ៣៦ ឆ្នាំ អ្នកនាង Cecilia Cheung ត្រូវបានក្រុមអ្នកគាំទ្រសរសើរថា គឺជាម្តាយម្នាក់ដែលពោរពេញទៅដោយចិត្តគំនិតបរិសុទ្ធ និងជាមនុស្សដ៏អស្ចារ្យមួយរូបក្នុងចំណោមតារាផ្សេងៗ ។ 

ជាការពិតណាស់ មូលហេតុដែលគេនិយាយថា​ តារាសម្តែងស្រីវ័យ ៣៦ ឆ្នាំ អ្នកនាង Cecilia Cheung ថាជាម្តាយម្នាក់ដ៏អស្ចារ្យម្នាក់ដោយសារតែ ទោះបីជានាងទៅដល់ទីណាក៍ដោយ ក៍អ្នកនាង Cecilia Cheung មិនដែលភ្លេចរឿងបាយទឹក និងម្ហូបអាហាររបស់កូនរបស់នាងដែរ ។ 

/

គួរបញ្ជាក់ឲ្យដឹងថា កាលពីពេលថ្មីៗនេះ អ្នកនាង Cecilia Cheung បាននាំកូនៗរបស់នាងទៅលេងនៅភោជនីដ្ឋានមិត្តភក្តិជិតស្និទ្ធិរបស់នាង ហើយនាងមិនបានឲ្យចុងភៅចំអិនម្ហូបអាហារសម្រាប់នាងទេ ប៉ុន្តែសុខចិត្តចំណាយពេលទៅចំអិនម្ហូបអាហារទាំងនោះសម្រាប់កូនខ្លួនឯង ព្រោះក្លាយកូនមិនចូលចិត្តស្នាដៃរបស់អ្នកដទៃក្រៅពីខ្លួនឯង ជាពិសេសនោះអ្នកនាងគឺជាមនុស្សមានទំនួលខុសត្រូវតែម្តង ៕

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ lollipop