បន្ទាប់ពីធ្វើអោយទស្សនិកជន ទន្ទឹងរង់ចាំមើលវីដេអូចំរៀងថ្មីមួយនេះរួចមក ថ្ងៃនេះតារាចំរៀងស្ទីលប្លែកៗ Lady Gaga បានបញ្ចេញវីដេអូចំរៀងថ្មីរបស់នាងហើយ ។
នៅក្នុងវីដេអូចំរៀងថ្មីនេះ Lady បានបញ្ចេញក្បាច់ ស្ទីលចំលែកៗទៀតហើយ ដោយលើកនេះនាងកាន់តែចំលែក នឹកស្មានមិនដល់ឡើយ ។ លើកនេះនាងនៅតែយក ភាពងងឹតមកធ្វើគោលចំបង នៃបទចំរៀងរបស់នាង ។ តែអ្វីដែលទស្សនិកជនភ្ញាក់ផ្អើលបំផុតនោះគឺ នាងបានក្លាយខ្លួនជាសត្វក្ងាន ដែលមានក្បាលមនុស្ស ។ ទស្សនិកជនច្បាស់ជាឆ្ងល់ហើយថា Lady Gagaក្លាយខ្លួនជាសត្វក្ងានយ៉ាងម៉េចទៅ? យើងទៅទស្សនាទាំងអស់គ្នា ៕
ដោយ ៖ លីលីប្រភព ៖ youtube