សហរដ្ឋអាមេរិក៖ មានមនុស្សប្រមាណជា ១០០០នាក់ ត្រូវបានជម្លៀសចេញពីអាកាសយានដ្ឋានមួយកន្លែងនៅក្នុងទីក្រុង San Antonio សហរដ្ឋអាមេរិក បន្ទប់ពី មានអ្នកបើករថយន្តតាក់ស៊ីម្នាក់ បានទទួលទូរស័ព្ទពីបុរសម្នាក់ គំរាមបំផ្ទុះគ្រាប់បែក។
យោងតាមបណ្តាញសារពត៌មាន skynews បានឱ្យដឹងថា មានអ្នកដំណើរ និងបុគ្គលិកជាច្រើន ត្រូវបានជម្លៀសចេញពីអាកាសយានដ្ឋាន ក្រោយពីមានការគំរាមបំផ្ទុះគ្រាប់បែកមួយ កាលពីថ្ងៃពុធ ម្សិលមិញ។
បន្ទាប់ពី បានជម្លៀសអ្នកដំណើរ និងបុគ្កលិកចេញពីអាកាសយានដ្ឋាន ដោយសុវត្ថិភាពប៉ូលិស ក្រុមភ្នាក់ងារស៊ើបអង្កេត និងក្រុមអ្នកដោះគ្រាប់បែក បានរុករកគ្រាប់បែកគ្រប់ទីកន្លែងនៅក្នុងអាកាសយានដ្ឋាន ប៉ុន្តែរកមិនឃើញគ្រាប់បែក និងគ្មានការផ្ទុះគ្រាប់បែកណាមួយកើតឡើងទេ ហើយករណីគំរាមបំផ្ទុះគ្រាប់បែកនេះ ប៉ូលិសកំពុងតែបន្តការស៊ើបអង្កេត៕




ដោយ៖ វណ្ណៈប្រភព៖ skynews