ហូលីវូដ ៖ Justin Bieber និងនាង Hailey Baldwin ទីបំផុតក៏ព្រមទទួលស្គាល់ថា ពួកគេពិតជាបានរៀបការជាមួយគ្នា តាំងពីថ្ងៃដែលលេចលឺពាក្យចចាមអារាមថា ពួកគេបានទៅចុះសំបុត្រអាពាហ៍ពិពាហ៍ កាលពីប៉ុន្មានខែមុនមកម្ល៉េះ ។ 

ទទ្ទឹមនឹងនេះផងដែរ នាង Hailey Baldwin ក៏បានផ្លាស់ប្តូរត្រកូលរបស់នាង នៅក្នុងគណនីអុិនស្រ្តាក្រាម ទៅជា Hailey Bieber ។ គួរបញ្ជាក់ឲ្យដឹងថា តារាចម្រៀងវ័យក្មេងរូបនេះនិងគូស្នេហ៍បានភ្ជាប់ពាក្យនៅរដូវក្តៅនៅឯ Bahamas បន្ទាប់ពីបែកធ្លាយព័ត៌មានថា អ្នកទាំងពីរត្រលប់ទៅស្រលាញ់គ្នាអស់រយៈពេលជាងមួយខែ ។ 

នៅក្នុងនោះផងដែរ ម្ចាស់បទ Sorry រូបនេះបានបញ្ជាក់នៅក្នុងបណ្តាញសង្គមដោយបង្ហោះរូបថតថើបគ្នាជាមួយនិង Hailey Baldwin ហើយហៅនាងថា ម្ចាស់ជីវីតរបស់ខ្ញុំ ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ abc13