រដ្ឋទូតរបស់ រូស្ស៊ី និងចិន បានធ្វើការវេតូទៅលើដំណោះស្រាយរបស់អង្កការសន្តិសុខ ប្រចាំអង្កការសហប្រជាជាតិចំពោះបញ្ហានៅស៊ីរី។/មានមតិជាច្រើនដែលគេអះអាងថាចិនមានភាពភ័យខ្លាចចំពោះចលនាតស៊ូប្រឆាំងរបបផ្ដាច់ការដែលកំពុងតែរាលដាលយ៉ាងខ្លាំងនៅអាព្រិចខាងជើង និងមជ្ឈិមបូព៌ា អាចរាលដាលមកផលប្រទេសរបស់ខ្លួន ហើយចំពោះរូស្ស៊ី វិញគេដឹងថាប្រធានាធិបតីស៊ីរី Basha al-Assad បានមករករូស្ស៊ី អោយជួយខ្លួនក្នុងនាមជាមិត្តចាស់។នេះជាលើកទី ៣ ហើយក្នុងរយៈពេល ៩ ខែដែលប្រទេសយក្សទាំង ២ ចិននិងរូស្ស៊ី បានប្រើសិទ្ធិជាសមាជិកអចិន្រ្តៃយ៍របស់ខ្លួនក្នុងការរារាំងដល់អង្កការសនិ្តសុខសហប្រជាជាតិ មិនអោយដាក់វិធានទៅលើប្រទេស៊ីរី។ ហើយជាមួយគ្នានេះផងដែរគេសង្កេតឃើញមានប្រជាពលរដ្ឋចិនមួយចំនួនមានមតិមិនយល់ស្រប និងការវេតូរបស់ចិននេះឡើយហើយខាងក្រោមនេះគឺជាសម្ដីមួយចំនួនដែលត្រូវបានខាងសារពត៌មាន Tea Leaf Nation បានបកប្រែដាក់លើ Internet៕

/

ដោយ៖ ម៉ូកាព្រភពពី៖ Chinabuzz