សៀងហៃ៖ នៅពេលដែលគេបង្ហោះរូបភាពវីដេអូ នៃការប្រណាំងកង់ របស់សត្វស្វា និងខ្លាឃ្មុំ គឺបានធ្វើអោយមនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការទស្សនាសត្វទាំងនោះ។ តែអ្វីដែលនឹកស្មានមិនដល់នោះ គឺនូវពេលដែលកំពុងប្រណាំង ស្រាប់តែកង់របស់សត្វទាំងពីរ ត្រូវបានដួលលើគ្នា ហើយក៏កើតការប្រទូសសារ៉ាយដាក់គ្នាតែម្ដង។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងសួនសត្វ Wild Animal Park ស្ថិតក្នុងទីក្រុងសៀងហៃប្រទេសចិន។ម្ចាស់ដែលមើលថែ និងបញ្ជាអោយសត្វទាំងនោះសម្ដែង បាននិយាយថា ខណៈដែលកំពុងតែមានភ្ងៀវជាច្រើន កំពុងតែទស្សនា នៃការជិះកង់របស់សត្វស្វា និងខ្លាឃ្មុំនោះ ស្រាប់តែកង់របស់ពួកគេ បានដួលលើគ្នា ភ្លៀមនោះ ខ្លាឃ្មុំដែលមានមាឌធំ បានខាំជាប់កូនស្វាតូចមិនលែង ដោយបានក្រុមអ្នកធ្វើការនៅទីនោះជួយវាយ ទើបបានវាលែងវិញ។


ទោះបីជាយ៉ាងណាក៏ដោយ សត្វស្វា ដែលត្រូបានខ្លាំឃ្មុំខាំនោះ មិនទាន់ដឹងថា ស្លាប់ ឬរស់នោះទេ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារីប្រភព៖ dailymail