យន្តហោះចំម្បាំង J-20 ជំនាន់ ៥ របស់ចិនអាចបំបែកប្រពន្ធការពារសុវត្តិភាពផ្លូវអាកាសរបស់អាមេរិកបានយ៉ាងងាយដួចហែកក្រដាស នេះបើតាមការរាយការណ៍ពីក្រុមងការងារសិក្សាពីប្រទេសរូស្ស៊ី។/ក្រុមវិភាគរបស់រូស្ស៊ីបានប្រាប់ថា J-20 របស់ចិននេះគឺធ្វើឡើងដោយមានប្រពន្ធប្រតិបត្តដូចគ្នាទៅនឹង F-22A របស់អាមេរិកសឹងតែ 100% ដែលល្អជាង F-35 និង PAK FA របស់រូស្ស៊ីទៅទៀតហើយចំនែកឯប្រព័ន្ធប្រតិបត្តការណ៍អាវុធក៏ដុចជាគ្រឿងផ្ទុះផ្សេងៗគឺដូចគ្នាទៅនិង US F-111ក្នុងសម័យសង្រ្គាមត្រជាក់។J-20 របស់ចិននេះអាចប្រយុទ្ធជាមួយនឹង F-35, F-18A និង F-18E/F របស់ US បានយ៉ាងស្រួលហើយរាល់យន្តហោះទាំងអស់នោះគឺសុទ្ធសឹងតែជាយន្តហោះចម្បាំងដែលកងទ័ពអាមេរិកប្រើប្រាស់ទូទាំងពិភពលោក។ J-20 ប្រមាណ ៤០០ ទៅ ៥០០ គ្រឿងនឹងត្រូវបានគេផលិតដើម្បីដាក់ជំនួសយន្តហោះចាស់ៗ Su-27SK និង Su-33MKK ដែលកំពុងប្រើប្រាស់សព្វថ្ងៃ។ គេជឿជាក់ថាយន្តហោះ J-20 នេះនឹងត្រូវបានដាក់អោយប្រើការក្នុងឆ្នាំ ២០១៧ ទៅ ២០១៩ ខាងមុខនេះ៕

ដោយ៖ ម៉ូកាប្រភពពី៖ wantchinatimes