អាជ្ញាធរ បាននិយាយថា  ពលរដ្ឋជាងកន្លះលាននាក់ នៅរដ្ឋ Oregon សហរដ្ឋអាមេរិក កំពុងរត់ភៀសខ្លួនពីភ្លើងឆេះព្រៃដ៏ប្រល័យ ដែលឆេះរាលដាលយ៉ាងខ្លាំង នៅប៉ែកពាយព្យនៃមហាសមុទ្រប៉ាស៊ីហ្វីក ។

/

ដោយសារតែកម្លាំងខ្យល់បក់ស្ងួត និងក្ដៅ  កម្ពោតព្រៃជាច្រើនកន្លែង បានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងរដ្ឋនេះ ហើយយ៉ាងហោចកម្ពោតព្រៃមួយកន្លែង ត្រូវបានគេដាក់ការសង្ស័យថា ជាអំពើលួចដុត ។

អភិបាលរដ្ឋលោក Kate Brown បាននិយាយថា ចំនួនមរណភាពពិតប្រាកដ ដែលបណ្ដាលមកពីភ្លើងឆេះព្រៃនេះ មិនទាន់ត្រូវជូនដំណឹងនៅឡើយទេ បើទោះជា ចំនួនអ្នកស្លាប់ ៤ នាក់ ត្រូវបានបញ្ជាក់ ។

គួរបញ្ជាក់ផងដែរថា ភ្លើងឆេះព្រៃជាង ១០០ កន្លែង កំពុងឆាបឆេះ រដ្ឋប៉ែកខាងជើងចំនួន ១២  នៃសហរដ្ឋអាមេរិក ។ រដ្ឋ Oregon, California និងរដ្ឋធានី Washington  ទទួលរងនូវផលប៉ះពាល់យ៉ាងអាក្រក់ ដោយសារភ្លើងឆេះព្រៃ ដែលក្នុងករណីមួយចំនួន បានបំផ្លិចបំផ្លាញទីក្រុងស្ទើរតែទាំងស្រង់ ។ គ្រាន់តែភ្លើងឆេះព្រៃ ក្នុងរដ្ឋ California ប៉ុណ្ណោះ បានធ្វើឱ្យមនុស្សស្លាប់យ៉ាងតិច ១០ នាក់ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC