ហូលីវូដ ៖ តារាសម្តែង Alec Baldwin ដែលត្រូវជាពូរបស់តារាម៉ូដែលនាង Hailey Baldwin បានថ្លែងនៅក្នុងកម្មវិធី Access នៅឯ Emmy Awards ថា ក្មួយស្រីរបស់គាត់ពិតជាបានរៀបការជាមួយតារាចម្រៀង លោក Justin Bieber យ៉ាងពិតប្រាកដមែន ។ 

លោកបានបន្ថែមទៀតថា លោក Justin Bieber និងនាង Hailey Baldwin បានសម្រេចចិត្តរៀបការទាំងមិនស្តាប់អ្នកណាទាំងអស់ ។ ជាការពិតណាស់ តារាល្បីទាំងពីរដួងនេះបានរៀបការនៅថ្ងៃព្រហស្បតិ៍ នៅថ្ងៃដែលពួកគេបានបែកធ្លាយរូបថតនៅឯកន្លែងចុះសំបុត្រអាពាហ៍ពិពាហ៍ ។ 

/

លោក ពូ របស់នាង Hailey Baldwin បាននិយាយថា លោកមិនដឹងថា ហេតុអ្វីបានជាក្មួយស្រីចេញមុខបដិសេធជាមួយនឹងដំណឹងរៀបការទាំងដែលបានចុះហត្ថលេខារួចរាល់ហើយនោះទេ ។ 

/

ប្រភពដដែលបានបន្តទៀតថា ពិធីមង្គលការកំពុងរៀបចំ ។ Hailey និង Justin នឹងរៀបចំពិធីយ៉ាងធំមួយនៅចំពោះមុខព្រះជាម្ចាស់ ព្រមទាំងបងប្អូនសាច់ញិតទាំងសងខាងរបស់ពួកគេ ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14