(កូរ៉េ )៖ ក្រឡេកមើលតារាប្រុស៧ដួង នៅប្រទេសកូរ៉េខាងត្បូង ដែលបានត្រឡប់មកពីបម្រើការងារ ក្នុងវិស័យកងទ័ពនៅដើមឆ្នាំ២០១៦នេះ ក្នុងនោះរួមមាន លោក Yoon Si Yoon, Park Ki Woong, Lee Min Ki, Lee Jae Won, Shindong, Sungmin, Choi Jin Hyuk ជាដើម។ ក្នុងមួយឆ្នាំៗគេសង្កេតឃើញថា តារាប្រុសកូរ៉េដែលជាតួសម្តែង និងជាតារាចម្រៀងពេញ​និយម របស់មនុស្សគ្រប់ស្រទាប់ តែងចូលបម្រើក្នុងជួរកងទ័ពរយៈពេលឆ្នាំដូចជា លោក Jung Ji-honn តារាចម្រៀងកូរ៉េដ៏ល្បី ដែលខ្មែរយើងស្គាល់ថា​​ ជាលោក Rain នោះក៏បានចូលធ្វើជាទាហានម្នាក់ដែរ ប៉ុន្តែនៅដើមឆ្នាំ២០១៦នេះ ជាការស្វាគមន៍ឆ្នាំថ្មី មានតារាប្រុស៧ដួងបានត្រឡលប់ មកពីបំពេញការងារកងទ័ព ហើយវិលមកជួបជុំក្រុម​គ្រួសារវិញដែរ។

ការចូលបម្រើកងទ័ពនៅកូរ៉េខាងត្បូងនេះ គឺបុរសត្រូវមានអាយុពី១៨ ទៅ ៣៥ឆ្នាំហើយបម្រើការងារ ចាប់ពី២១ ទៅ ២៤ខែផ្អែក តាមតួនាទីដូចជា កងទ័ពជើងគោក និងទាហាន​ដែលត្រូវកេណ្ឌ ឲ្យបម្រើទ័ពត្រូវនៅបម្រើការងាររយៈពេល ១២ខែ កងទ័ពជើងទឹកបម្រើការងារ រយៈពេល២៣ខែ និងកងទ័ពជើងអាកាស ២៤ខែ ។ រីឯបុគ្គលិកបម្រើសេវា សាធារណៈរយៈពេលពី ២៤ ទៅ៣៦ខែ៕

width=730

1. Yoon Si Yoon

width=730

2. Park Ki Woong

width=730

3. Lee Min Ki

width=730

4. Lee Jae Won

width=730

5. Shindong (Super Junior)

width=730

6. Sungmin (Super Junior)

width=730

7. Jaejoong (JYJ)

width=730

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី