ស្ទើរតែមិនគួរអោយជឿ   ៖  បុរសម្នាក់ត្រូវបានរកអោយឃើញថា  ពិតជាមិនខ្លាចស្លាប់ហួសបន្ទាប់ពីគាត់ហ៊ានលេងល្បែងគ្រោះថ្នាក់មួយគឺ ការឃុំខ្លួនឯងនៅក្នុងការក្តារមឈូស ខណៈដៃជាប់ខ្នោះនោះ     រួចធ្វើការទម្លាក់ក្តារមឈូសនោះពីលើយន្តហោះ   ក្នុងរយៈកំពស់មួយដ៏ខ្ពស់    នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន  ប្លែកបរទេសmetro ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃពុធ ទី៧ ម្សិលមិញនេះ។

width=444

គួរបញ្ជាក់ផងដែរថា បុរសដែលហ៊ានប្រឈមលេងល្បែងគ្រោះថ្នាក់ បោះទម្លាក់ចុះពីលើអាកាសមួយប្រភេទនេះ មានឈ្មោះថា   លោក Anthony Martin វ័យ ៤៧ ឆ្នាំ  ។  លើសពីនេះទៅទៀត   ប្រភពសារព័ត៌មានដដែលបន្ថែមថា   ករណីផ្សងលេងល្បែងគ្រោះថ្នាក់ខាងលើនេះ គឹបានធ្វើឡើងនៅឯភាគនិរតី ចម្ងាយប្រមាណជាង ៧០  ម៉ាយ  ពីទីក្រុង Chicago រដ្ឋIllinois សហរដ្ឋអាមេរិក។

width=436

ដោយឡែក  បើនិយាយពីការលេងល្បែងគ្រោះថ្នាក់មួយនេះ ​ គឺតែងហៅថា skydive ការលោតចុះពីលើអាកាស     ក្នុងរយៈកំពស់មួយដ៏ខ្ពស់  ខណៈពេលដែលមកជិតដល់ដីនោះគេនឹងធ្វើការក្រលាស់ឆ័ត្រយោង   ដើម្បីធ្វើការចុះចត ។  ដោយឡែក លើកនេះវិញ ករណីលេងល្បែងមួយនេះ  ពីសំណាក់លោក  Anthony ត្រូវបានរកអោយឃើញថា  ពិតជាហ៊ានហួស ក៏ព្រោះតែវាខុសទៅនឹងការលេងដូចសព្វដង ពោលគឺ ការចាក់សោរបង្ខាំងទុកគាត់នៅក្នុងក្តារមឈូស ខណៈពេលដែលដៃរបស់គាត់ជាប់ខ្នោះថែមទៀតនោះ រួចធ្វើការបោះក្តារមឈូសនោះចុះពីលើយន្តហោះ ដែលមានរយៈកំពស់ដល់ទៅជាង ៤ ពាន់ម៉ែត្រ។

width=436

ជាមួយនឹងសិល្បៈជំនាញខាងឆ្ពិនភ្នែក លោក Anthony  ក៏បានធ្វើវាបានជោគជ័យ ពោលគឺធ្វើការរំដោះខ្លួនចេញពីក្តារមឈូស   ជាប់សោរមួយនោះ  បន្ទាប់ពីបានធ្វើអោយដៃរបស់លោកលែងជាប់ខ្នោះ   រួចក៏ធ្វើការក្រលាស់ឆ័ត្រយោងនិងចុះចតមកដីដោយសុវត្ថិភាព ។ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

width=435

ដោយ ៖ រិទ្ធីប្រភព ៖ Metro