ថៃ ៖ តារាសម្តែងថៃនាង Phitchanat Sakhakon និងកីឡាករជម្រើសជាតិ លោក Chanathip Songkrasin បានប្រកាសបែកគ្នានៅលើគណនីអុុិនស្រ្តាក្រាមរបស់ពួកគេ ។ 

តារាស្រីវ័យ ៣៦ ឆ្នាំបានលើកឡើងទាំងអាល័យថា ខ្ញុំពិតជាអន់ចិត្តណាស់សម្រាប់ ១០ ថ្ងៃនេះ ហើយខ្ញុំពិតជាធ្លាក់ទឹកចិត្តមែនទែន។ ស្នេហារបស់ខ្ញុំត្រូវបានបញ្ចប់ហើយ ចំនែកឯ Chanathip Songkrasin ក៏ឈឺចាប់ណាស់ដែរ។ បញ្ហាជាច្រើនបានធ្វើឲ្យពួកគេសម្រេចចិត្តបោះបង់ស្នេហាមួយនេះ។​ សូមនៅតែបន្តគាំទ្រពួកយើង។ អរគុណ!! ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់។ ស៊ូៗ មនុស្សជាទីស្រលាញ់របស់ខ្ញុំ ។

/

រៀបរ៉ាប់ទាំងអាល័យ ស្រលាញ់គ្នាខ្លាំង ពេលបែកក៏ឈឺខ្លាំង នាង Phitchanat និងមិត្តប្រុសជាកីឡាករជម្រើសជាតិ បែកគ្នាហើយ ក្រោយជិតឈានដល់ថ្ងៃរៀបការទៅហើយ មិនគួរត្រូវចែកផ្លូវគ្នាបែបនេះសោះ ៕

/

/

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ thaistarnews