តារា​ចម្រៀង Taeyang របស់​ក្រុម Big Bang ត្រូ​វបាន​ជ្រើស​រើស​ជា​តារា​ដែល​រាំ​បាន​ល្អ​ជា​ងគេ​បំផុត​។ ថ្មី​ៗ​នេះ ក្រុម​ហ៊ុន​ ស្ប៉ត​ ហាន​គូ​គី បាន​ធ្វើ​ការ​ស្ទង់​មតិ​មួ​យ​ដោយ​សួរ​​គ្រូ​បង្ហាត់​​ក្រុម​រាំ​កំពូល​ទាំង​៥ នៅ​កូរ៉េ​​​ ដោយ​សួរ​ពួក​គេ​ថាតើ​តារា​មួយ​ណា​ដែល​មាន​ក្បាច់​រាំ​ល្អ​ឥត​ខ្ចោះ​។ ជា​លទ្ធផល​ បីនាក់​ក្នុ​ងចំណោម​៥​នាក់​ បាន​ជ្រើស​រើស Taeyang ឲ្យ​ឈរនៅ​លំដាប់​ទី​មួយ​។ គ្រូ​បង្ហាត់​ទាំង​បី​នាក់​នោះ​មក​ពី​ផលិត​កម្ម​យក្ស​ទាំង​បី​របស់​កូរ៉េ​គឺ YG Entertainment, JYP Entertainment និង SM Entertainment។

ក្រៅ​ពី Taeyang ដែល​ជាប់​ជា​តារា​ប្រុស​​​ដែល​ជាប់​ខាង​រាំ​ល្អ​ដាច់​គេ តារា​ស្រី​ក៏​ត្រូវ​បាន​គេ​ជ្រើស​រើស​ផង​ដែរ​។ ក្នុង​នោះ Minzy របស់​ក្រុម 2NE1 និង​ BOA បាន​ទទួល​ពី​រសម្លេង​២​ម្នាក់​ ឈរ​នៅ​លំដាប់​កំពូល​ដូ​ចគ្នា​។ ​ចំណែក​អ្នក​ដែល​បាន​មួយ​សម្លេង​គឺ កញ្ញា Min របស់​ក្រុម miss A។


គ្រូ​បង្ហាត់​រាំ​ប្រ​ចាំ YG Entertainment មាន​ឈ្មោះ​ថា Lee Jae Wook បាន​បក​ស្រាយ​ថា គ្មាន​តារា​ណា​ទៀត​ទេ​ ដែល​អាច​រាំ​បាន​ល្អ​ដូច Taeyang ទាំង​ថាមពល ជំនាញ និង​ការ​ប្រើ​ទឹក​មុខ​ នៅពេល​កំពុង​រាំ​។

ចំណែកលោកPark Nam Yong មក​ពី JYP Entertainment វិញ​បានបញ្ជាក់​ថា ការ​ផ្លាស់​ប្ដូរ​ចលនា​ពេល​កំពុង​រាំ​របស់ Taeyang គឺល្អ​ណាស់​ ជា​ពិសេស​គឺ​ការ​បញ្ចេញ​អារម្មណ៍​ពេល​រាំ​។

លោក Hwang Sang Hoon របស់ SM Entertainment ក៏​បញ្ចេញ​ទស្សនៈ​ស្រដៀង​គ្នា​ដែ​រ​ថា​ ជំនាញ​របស់ Taeyang គឺ​ល្អ​បំផុត​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​គ្រូ​បង្ហាត់​រាំ​ពី​នាក់​ទៀត​មិន​បាន​ជ្រើស​ Taeyang នោះទេ។ លោក​ Park Sang Hyun ដែល​បង្ហាត់​រាំ​ដល់​ក្រុម SECRET, Magic និង Madonna បាន​ជ្រើ​ស​រើស Jay Park​។​ គាត់​បាន​ប្រាប់​ហេតុ​ផល​ថា Jay Park គឺ​អាច​រាំ​បាន​គ្រប់​ស្ថាន​ការ​ណ៍​ទាំងអស់​ ហើយ​ Jay Park អា​ចបង្កើត​របៀប​រាំ​ថ្មី​ៗ​បាន​។


រី​ឯ​លោក Ha Woo Sin ដែល​ជា​គ្រូ​បង្ហាត់​រាំដល់ក្រុម​ B2ST បាន​ជ្រើស​រើស​សមា​ជិក២នាក់​របស់​ B2ST គឺ Junhyung និង​ Hyunseung។ ពួក​គេ​មាន​កាយ​វិការ​ក្នុង​ការ​រាំ​បាន​ល្អ និ​ងថែម​ទាំង​ចេះ​រាំ​របៀប​ប្រ​ពៃ​ណី​ទៀត​ផ​ង​។