ថៃ ៖ កាលពីយប់ថ្ងៃទី ០៥ ខែមិនា គឺជាថ្ងៃកំណើតរបស់អ្នកចាត់ការនាង Davika ឈ្មោះថា Nampraw បានប្រារព្ធពិធីខួបកំណើតយ៉ាងធំ និងមានភ្ញៀវជាច្រើនចូលរួមផងដែរ ។ 

/

នៅក្នុងកម្មវិធីនោះយើងសង្កេតឃើញថា លោក Ter Chantavith និងនាង Davika លេងម៉ាអស់ដៃ ដោយរាំច្រៀងយ៉ាងសប្បាយក្រៃលែង ហើយមិនត្រឹមតែប៉ុណ្ណោះ Ter ថែមទាំងបង្ហោះរូបជាមួយ Davika ដោយភ្ជាប់មកជាមួយនិងចំណងជើងយ៉ាងផ្អែមល្អែមថា ខ្ញុំទៅណាមកណាមិនបានព្រោះតែមានស្វាមួយនេះនៅជាមួយខ្ញុំ ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក Ter Chantavith និងនាង Davika បានចាប់ផ្តើមស្វែងយល់ចិត្តគ្នាជាសង្សារតាំងពីដើមឆ្នាំ ២០១៧ មកម្ល៉េះ ៕

/

/

/

/

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ sanook