អាពាហ៍ពិពាហ៍យក្សទាំង ៤ ដែលចំណាយប្រាក់អស់ជាច្រើនលានផោន។ តារាៗភាគច្រើនគឺរកលុយបានច្រើនណាស់ហើយបើរៀបការវិញក៏មិនណយដែរ ខាងក្រោមនេះមានតារា ៤ គូដែលចំណាយ លុយក្នុងការរៀបការអស់ច្រើនសន្ធឹក។

១. Wayne Rooney និង​ Coleen McLoughlin/រៀបការឆ្នាំ ២០០៤ ចំណាយសរុបគឺអស់ជាង ៤ លានផោនសម្រាប់ការរៀបការរយៈពេល ៤ ថ្ងៃរបស់ពួកគេ តែមានភ្ញៀវមកចូលរួមប្រមាណ ៦៤ នាក់ប៉ុណ្ណោះ។ ពិធីរៀបការរបស់អ្នកទាំង ២ ត្រូវបានធ្វើឡើងនៅលើកប៉ាល់ប្រណិតមួយនៅអីតាល៉ី ចំណាយលើរ៉ូបរៀបការអស់ ១៣ ម៉ីនផោន ជួលពួក Westlife មកច្រៀងជូនពរអស់ ៤០ ម៉ឺនផោន និង ២.៥ លានផោនលើការជួលអ្នកថតរូបល្បី។

២. Christina Aguilera និង Jason Bratman/រៀបការឆ្នាំ ២០០៥ ចំណាយអស់ ១.២ លានផោន រៀបការដោយប្រើម្កុដពេជ្រនិងជញ្ជៀនពេជ្រតម្លៃជាង ២៥ ម៉ឺនផោន និងមានផ្កាកុលាពេជ្រទៀតផង តែជាអកុសលស្រលាញ់គ្នាបានត្រឹម ៥ឆ្នាំប៉ុណ្ណោះ។

៣. Kim Kardashian និង Kris Humphries/ចំណាយលើការរៀបការអស់ ៦ លានផោន តែអកុសលស្រលាញ់គ្នាបានត្រឹម ៧២ ថ្ងៃតែប៉ុណ្ណោះតែជាការពិតដែលអ្នកទាំង ២ នេះបានប្រើប្រាស់លុយអស់ជាង ៩ លានផោនក្នុងការៀបការអ្នកទាំង ២ មិនមែន ៦ លានផោនដូចសារពត៌មានចុះនោះទេ។ ជាចុងក្រោយ Kim បានសុំលែងលះដោយសារតែខ្លួនត្រូវបាក់ចិត្តទៅលើ Kanye West ហើយ ៩ លានផោននៃការរៀបការរបស់ Kimនិង Kris ត្រូវក្លាយជាអត់ន័យ។

៤. Tom Cruise និង Katie Holme/Tom Cruise ការព្រពន្ធជាលើកទី ៤ ហើយជាមួយ Katie ដែលចំណាយអស់ ១.៤ លានផោនហើយអ្នកទាំងអស់គ្នាក៏បានដឹងផងដែរថាពួកគេបានចែកផ្លូវគ្នាហើយកាលពីពេលថ្មីៗនេះ។ ពួកគេរៀបការក្នុងឆ្នាំ ២០០៦ ជាមួយនឹងភ្ញៀវជាង ១៥០ នាក់ដែលសុទ្ធសឹងតែជាតារាល្បីៗ៕

ដោយ៖ ម៉ូកាប្រភពពី៖ mirror