និស្សិតស្រីម្នាក់ឈ្មោះ Balpreet Kaur, អ្នកកាន់សាសនា Sikh កំពុងតែសិក្សានៅមហាវិទ្យាល័យមួយឯរដ្ឋ Ohio​ សហរដ្ឋអាមេរិច មានពុកមាត់ដូចមនុស្សប្រុស។ ជាក់ស្តែងនាងមានអារម្មណ៍ធម្មតាជាមួយបញ្ហានេះ។
នាងបានចែករំលែកពីរូបរាងខាងក្រៅរបស់នាងថា: ខ្ញុំដឹង រូបរាងខាងក្រៅរបស់ខ្ញុំនឹងធ្វើឲ្យមនុស្សជាច្រើនមានការសង្ស័យពីបញ្ហាភេទរបស់ខ្ញុំ។ ប៉ុន្តែសំរាប់អ្នកកាន់សាសនា Sikh មានជំនឿថាអ្វីដែលពិសេសលើរាងកាយរបស់មនុស្ស គឺជាកាដូដ៏មានតំលៃដែលយើងត្រូវបានផ្តល់អោយ។ ដូច្នេះខ្ញុំស្រ-លាញ់រាងកាយរបស់ខ្ញុំ ហើយនឹងមិនផ្លាស់ប្តូរវាទេ។
/
និស្សិតស្រីមានពុកមាត់
Balpreet Kaur បានលះបង់ភាពអៀនខ្មាស់នឹងបណ្តាពាក្យសំដីបង្អាប់ពីមនុស្សគ្រប់គ្នា និងនៅតែទៅរៀនជារៀងរាល់ថ្ងៃ។ ទន្ទឹមនឹងនោះ នាងក៏បានបង្ហាញពីការខឹងសម្បារ និងធុញទ្រាំរាល់ពេលដែលមានគេថតរូបនាង។ នាងនិយាយទាំងខឹងថា: បើសិនជាអ្នកណាម្នាក់ចង់ថតរូបខ្ញុំ គ្រាន់តែប្រាប់ខ្ញុំមួយម៉ាត់ ខ្ញុំនឹងញញឺមឲ្យពួកគេថត។
Balpreet Kaur និយាយបន្ថែម: ខ្ញុំមិនបានយកចិត្តទុកដាក់ពីរូបរាង លក្ខណខាងក្រៅឡើយ។​ ខ្ញុំគិតថាអត្តចារឹក និងក្តីសង្ឃឹមវាសំខាន់ជាង។ ពេលខ្ញុំស្លាប់ទៅ នឹងគ្មានអ្នកណាចាំពីរូបរាងខាងក្រៅរបស់ខ្ញុំទៀតឡើយ តែអំពើល្អរបស់ខ្ញុំគេនឹងចងចាំជានិច្ច៕
ដោយ៖ សិលាប្រភព៖ k14