ព័ត៌មានកំសាន្ត ៖ មង្គលការកូនប្រុសស្រីរបស់អ្នកឧកញ៉ា ល្បីឈ្មោះលំដាប់ប្រទេសគឺ លោក លី យ៉ុង ផាត់ និងអ្នកឧកញ៉ា កុក អាន កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនលើសលប់ពីសំណាក់មហាជននៅក្នុងស្រុក ហើយក៏មានមនុស្សមិនតិចនាក់ដែរ ចូលខមមិនអបអរសាទរក្នុងថ្ងៃពិសេសរបស់ពួកគេទាំងពីរ ។
ហើយអាពាហ៍ពិពាហ៍នេះមានរយៈពេល២ថ្ងៃ គឺថ្ងៃទី៨ និងទី៩ ខែមីនា ឆ្នាំ២០១៧ ដែលប្រព្រឹត្តិទៅតាមលំដាប់លំដោយប្រពៃណីខ្មែរ និងមានលក្ខណៈអធកអធមយ៉ាងខ្លាំង ជាពិសេសគេសង្កេតឃើញសម្លៀកបំពាក់របស់កូនក្រមុំតែម្តង ព្រោះមានអ្នកនិយមលេងអឺនធឺណិតភាគច្រើនថាឈុតចូលរោងពេលព្រឹកស្អាត ប៉ុន្តែមានបងប្អូនមួយចំនួនធំប្រហែលជាមិនទាន់បានឃើញឈុតពេលកាត់នំខេក របស់កូនអ្នកឧកញ៉ា ទាំងពីរនេះនៅពេលរាត្រីនោះទេ ពិតជាស្រស់ស្អាតខ្លាំងណាស់ ។
គួរបញ្ជាក់ឲ្យដឹងថា កូនកំម្លោះគឺជា កូនប្រុសរបស់អ្នកឧកញ៉ា កុក អាន រីឯកូនស្រី អ្នកឧកញ៉ា លី យ៉ុង ផាត់ ។ ហើយប្តីប្រពន្ធមួយគូនេះត្រូវបានគេមហាជនសរសើរមិនដាច់ពីមាត់ថា គឺជាគូស្នេហ៍ដែលផ្អែមល្អែមនិងគួរឲ្យស្រលាញ់ថែមទៀតផង ៕

-ចុចអាន ៖ សាកសមមានងារជាកូនឧកញ៉ាមែន! ឃើញវីដេអូសូមរៀបការរបស់កូនប្រុសឧកញ៉ាកុក អាន និង កូនស្រីឧកញ៉ាលីយ៉ុងផាត់
-ចុចអាន ៖ ពិធីរៀបអាពាហ៍ពិពាហ៍ កូនស្រីអ្នកឧកញ៉ា លី យ៉ុងផាត់ និងកូនកំលោះជាកូនអ្នកមានមុខមាត់ ថែមទាំងសង្ហាទៀត
ខាងក្រោមនេះគឺជាឈុតកាត់នំខេក ដ៏សែនស្រស់ស្អាត




ដោយ ៖ គន្ធា