ប្លែកៗ៖​ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា​ គូស្នេហ៍ប្រមាណជា១៤- ១៥ គូត្រូវបានធ្លាក់ទៅក្នុងទឹក ខណៈដែលពួកគេ បានឈរថតរូបអនុស្សារីយ៍ នៅលើផែ ក្នុងថ្ងៃមង្គលការ របស់ពួកគេ។

width=449

គូស្នេហ៍មួយគូ គឺ Frank Fearon និង ភរិយា  Patricia Andrew បាននិយាយថា ខណៈដែលកំពុងឈថត ស្រាប់តែស្ពានផែ វាបានបាក់។ ពួកគេ បានបន្ដថា ទោះបីជាយ៉ាងណាក៏ដោយក៏ពួកយើងបានជួយគ្នា អោយមានសុវត្ថិភាព ពោលគឺពុំមាននណាម្នាក់ ទទួលរងគ្រោះថា្នក់ធ្ងន់ធ្ងរឡើង។

width=450

width=450

គួរបញ្ចាក់ផងដែរថា រឿងរ៉ាវនេះ  បានកើតឡើង នៅឯមាត់បឹង  Lanier ទីក្រុង Gainesvileរដ្ឋ Georgia សហរដ្ឋអាមេរិក៕

ដោយ៖ នារីប្រភព៖ dailymail