អាមេរិក៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ កាលពីពេលថ្មីៗនេះថា ក្រោយពីការស្រាវជ្រាវ ក្នុងលំហអាកាសកន្លងមក ថ្មីៗនេះ គេបានជួបប្រទះនូវបាតុភូតធម្មជាតិ ចម្លែកមួយទៀត ដែលបាតុភូតនោះ បានស្ដែងនូវរូបរាងដូច សត្វគោសមុទ្រអញ្ចឹង។

បាតុភូតនោះ ត្រូវបានរកឃើញដោយ ក្រុមអ្នកវិទ្យសាស្រ្ដជាតិសហរដ្ឋអាមេរិក ដែលមានឈ្មោះថា National Science Foundation (NSF)។ ក្រុមអ្នកវិទ្យាសាស្រ្ដ បានពន្យល់ថាបាតុភូតនោះ ត្រូវបានគេអោយឈ្មោះថា W50 គឺតារាដ៏ធំមួយ ត្រូវបានចាប់ដោយម៉ាស៊ីនទំនើបVLA។ ក្រុមអ្នកវិទ្យាសាស្រ្ដ បានបន្ថែមថា តារាមួយនេះ ត្រូវបានកើតឡើង រាប់លានឆ្នាំមកហើយ ដែលខ្លួនរបស់វា ដូចសត្វសមុទ្រម៉្យាង មានឈ្មោះថាគោសមុទ្រ sea cow អញ្ចឹង។ តារានេះទៀតសោត ត្រូវបានលាតសន្ធឹងនៅផ្ទៃមេឃ ដោយទទួលបានថាមពលពីពន្លឺព្រះច័ន្ទផងដែរ។
សត្វគោសមុទ្រ

គួរបញ្ចាក់ផងដែរថា តារាដែលមានរាងដូចគោសមុទ្រនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ដ ថតបានពីដែនលំហរមួយ ដែលមានទីតាំងនៅប៉ែកខាងត្បួង សហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្ដ នៅមិនអាចទាន់ពន្យល់ថាតើ តារាមួយនេះ អាចមានគ្រោះថា្នក់ដល់ផែនដី ឬយ៉ាងណានោះទេ៕
ដោយ៖ នារីប្រភព៖ newsday