ការនិយាយស្តី ការទំនាក់ទំនងរបស់តារាល្បីៗ នៅក្នុងបណ្តាញព័ត៌មានសង្គម ដូចជា Twitter,Facebook ជាដើមពិតជា ទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជន និងអ្នកសារព័ត៌មានជាដើម ។ ភាគច្រើនការផុសរបស់តារាៗទាំងនោះ គេតែងតែឃើញថាជារឿងអត់ប្រយោជន៍ច្រើនហើយខ្លះទៀត គ្រាន់តែជារឿងលេងសើចប៉ុណ្ណោះ ។ តែថ្មីៗនេះ ការផុសនៅលើ Twitter របស់តារាចំរៀង Rihanna បានជួយប៉ូលីសបង្ក្រាបអំពើអាក្រក់ បានជាច្រើន ។
ថ្មីៗនេះ Rihanna បានចែករំលែកបទពិសោធន៍ ដើរលេងក្លឹបកំសាន្តរបស់នាង នៅឯប្រទេសថៃទៅកាន់ទស្សនិកជន ៣២ លាននាក់ជាងរបស់នាង នៅក្នុង Twitter ។ នាងបានផុសអំពីកម្មវិធីអាសអាភាសមួយ នៅក្នុងក្លឹបកំសាន្តមួយនៅឯ ភូកេត ប្រទេសថៃ ។ ដោយសារតែការផុសរបស់នាង ធ្វើអោយប៉ូលីសថៃនៅ ភូកេត ចុះបង្រ្កាបកន្លែងកំសាន្ត បែបអាសអាភាស ខុសច្បាប់មួយកន្លែងនេះបាន កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ។
ប៉ូលីសបានប្រាប់ថា គ្រាន់តែពួកគេឃើញការផុសរបស់ Rihanna នៅលើ Twitter ភ្លាមប៉ូលីសក៏បានរកឃើញបារនោះភ្លាមៗផងដែរ តែពួកគេមិនទាន់ធ្វើសកម្មភាពឡើយ លុះដល់ពេលកម្មវិធីសំដែងអាសអាភាសនោះចេញមក ទើបប៉ូលីសចុះបង្ក្រាបតែម្តង ។ លោក Weera Kerdsirimongkon អ្នកតំណាងប៉ូលីសនៅ ភូកេត បានផ្តល់ដំណឹងថា ពេលនេះម្ចាស់បារនោះ កំពុងឃុំខ្លួនហើយនឹងពិន័យជាសាច់ប្រាក់ប្រមាណ ៦ ម៉ឺនបាត បូករួមជាមួយទោសផ្សេងទៀត ៕
ព័ត៌មានកំសាន្តផ្សេងៗទៀត ដែលទស្សនិកជនចូលចិត្ត ៖-ទៅមើលម៉ូតសក់ ដ៏ចំលែកៗបំផុត របស់តារា KPOP-គង់ វង្សយ៉ាទី មិនទាន់បាត់ចំហាយរិះគន់ រឿងពាក់អាវវៀលក្លៀកចូលវត្ត-លេចមុខនាយក្រឹម ក្នុងរឿង គ្រាប់ពេជ្រ (វីដេអូខាងក្នុង)
ប្រែសម្រួល ៖ លីលីប្រភព ៖ k14, guardian