ក្រុមហ៊ុន​ម៉ា​កល្បី​ៗ ដែល​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដូចជា​ Netflix​ Salesforce​, Hermès​ និង​ Gucci​  ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​ខ្លួន​តាមរយៈ​ការ​ស្រូប​ទាញ​ និង​ជួល​បុគ្គលិក​ ដែល​មាន​ទេពកោសល្យ​ពិតប្រាកដ​តាមរយៈ​ពុទ្ធិ​នៃ​វប្បធម៌​ផ្ទៃក្នុង​របស់​ពួកគេ​ ។ ​ តាមរយៈ​ការប្រើ​យុទ្ធវិធី​ដឹកនាំ​ប្រកបដោយ​គុណភាព​វិជ្ជាជីវៈ​ក្នុង​ការ​បណ្ដុះ​គំនិត​បុគ្គលិក​ឱ្យ​មាន​មហិច្ឆតា​ជោគជ័យ​ ពួកគេ​ មាន​សមត្ថភាព​ ក្នុង​ការ​លើកស្ទួយ​ឱ្យ​បរិយាកាស​ការងារ​មាន​លក្ខណៈ​វិជ្ជមាន​ ដោយ​បណ្ដុះ​បុគ្គលិក​របស់​ខ្លួន​កាន់តែ​ច្រើន​ ឱ្យ​ក្លាយជា​បុគ្គល​គាំទ្រ​ម៉ាក​របស់​ក្រុមហ៊ុន​ ។

/

ជាក់ស្ដែង​ក្រុមហ៊ុន​ម៉ាក​ល្បី​ Gucci​ គឺជា​ម៉ាក​ ដែល​មានការ​រីកចម្រើន​ខ្លាំង​បំផុត​ នៅក្នុង​ឆ្នាំ​ ២០១៨​ ព្រមដោយ​ការវាយតម្លៃ​មួយ​ថា​ ក្រុមហ៊ុន​នេះ​ បាន​កើប​យក​ប្រាក់ចំណូល​យ៉ាងច្រើន​មហាសាល​ពី​ប្រាក់ចំណូល​ក្រោម​ ១០​ ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​ ២០១៧​ កើន​ដល់​ ១២.៩​ ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​ ២០១៨​ ។ ជោគជ័យ​របស់​ក្រុមហ៊ុន​ម៉ាក​ល្បី​ Gucci​ មានការ​ផ្សារភ្ជាប់​ផ្ទៃក្នុង​ទៅ​នឹង​វិធី​សា​ស្រ្ដ ដែល​ក្រុមហ៊ុន​នេះ​ ធ្វើ​ឱ្យ​ល្បី​ខ្ទ​ខ្ទារ​នូវ​វប្បធម៌​រាប់ពាន់​ឆ្នាំ​ ។ ក្រៅពី​នេះ​ក្រុមហ៊ុន​នេះ​ បាន​រៀបចំ​ក្រុមហ៊ុន​ជា​រចនាសម្ព័ន្ធ​ច្បាស់លាស់​ ដោយ​ប្រើ​យុទ្ធ​សា​ស្រ្ដដឹកនាំ​ផ្សារភ្ជាប់​យ៉ាងសកម្ម​ជាមួយនឹង​បណ្ដា​បុគ្គលិក​វ័យក្មេង​ ។

/

ក្រុមហ៊ុន​ម៉ាក​ល្បី​ Gucci​ បាន​ព្យាយាម​ដោះស្រាយ​ទាំង​បញ្ហា​តូច​ និង​បញ្ហា​ធំ​របស់​ខ្លួន​ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​ កំពុងតែ​ទទួល​បានផល​ប្រយោជន៍​យ៉ាងច្រើន​ ដោយសារតែ​ការ​លះបង់​ទាំង​កម្លាំងកាយ​ចិត្ដ​ ក្នុង​ការ​ទទួល​ស្ដាប់​ និង​ស្វែងយល់​រាល់​បញ្ហា​ ដែល​កើតឡើង​ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ business Insider