បើយោងតាមរបាយការណ៍បានអោយដឹងថា ៖ ប្រធាននៃប្រព័ន្ធដឹកជញ្ជូនរបស់ប្រទេសបារាំងបានបើកយុទ្ធនាការក្នុងការបង្កើនអាកប្បកិរិយាល្អរបស់ខ្លួន​  បន្ទាប់ពីមានការត្អូញត្អែរថា អាកប្បកិរិយារបស់អ្នកបំរើសេវាកម្មខាងប្រព័ន្ធដឹកជញ្ជូន មិនត្រឹមត្រូវតាមវិជ្ជាជីវៈ

លើសពីនេះទៅទៀត   ប្រទេសបារាំងខ្លួនឯងផ្ទាល់ក៏បានសារភាពថា  អាកប្បកិរិយារបស់អ្នកបំរើសេវាកម្មខាងប្រព័ន្ធដឹកជញ្ជូន   ពិតជាមិនត្រឹមត្រូវតាមវិជ្ជាជីវៈប្រាកដមែន  ហើយពេលនេះ ដល់ពេលដែលត្រូវធ្វើការផ្លាស់ប្តូរចេញហើយ។

width=491               ក្របីរុលចេញពីរថភ្លើងដោយមិនបានគិតថា  ខ្លួនបុកគេបុកឯងនោះទេ

គួរបញ្ជាក់ផងដែរថា ខណៈពេលដែលមានការសារភាពមួយនេះ អាចធ្វើទៅបាន ក៏ដោយសារតែមានការបោះឆ្នោតជាទូទៅវាស់ស្ទង់់មតិក្នុងចំណោមអ្នកដែលបានធ្វើដំណើរតាមឡានក្រុង ក៏ដូចជាប្រព័ន្ធដឹកជញ្ជូនក្រោមដី ដែលបានបង្ហាញអោយដឹងថា​ ភាករយបានកើនឡើងដល់ទៅ  97% ដែលបានបញ្ជាក់អះអាងថា  រាល់អាកប្បកិរិយារបស់អ្នកបំរើសេវាកម្មខាងប្រព័ន្ធដឹកជញ្ជូន ពិតជាមិនត្រឹមត្រូវតាមវិជ្ជាជីវៈនោះទេ។

width=490               មេមាន់ស្រែកគំហកខ្លាំងៗដាក់ទូរស័ព្ទ  ដោយមិនខ្វល់ពីអារម្មណ៍អ្នកដទៃ

គួររំឮកផងដែរថា​ យុទ្ធនាការនៃការបង្កើនអាកប្បកិរិយាល្អ របស់អ្នកបំរើសេវាកម្មខាងប្រព័ន្ធដឹកជញ្ជូននេះ    ក៏មានចេញជា  Poster  ប្លែកៗ ដែលបានបង្ហាញពីអាកប្បកិរិយាអាក្រក់ៗកន្លងមក ដោយនៅក្នុងនោះរួមមាន  ៖  មេមាន់ស្រែកគំហកខ្លាំងៗដាក់ទូរស័ព្ទ  ដោយមិនខ្វល់ពីអារម្មណ៍អ្នកដទៃ ,  ក្របីរុលចេញពីរថភ្លើងដោយមិនបានគិតថា  ខ្លួនបុកគេបុកឯងនោះទេ នឹងរូប Poster ចុងក្រោយ គឺ សត្វខ្លាឃ្មុំដ៏ធំ និងគួរអោយខ្លាច សន្ទនាតាមប្រព័ន្ធទូរស័ព្ទ លឺៗ ខ្លាំងៗ ស្របពេលដែលអ្នកធ្វើដំណើរទាំងអស់ បានធ្វើដំណើររួមគ្នា៕

width=486        សត្វខ្លាឃ្មុំដ៏ធំ និងគួរអោយខ្លាច សន្ទនាតាមប្រព័ន្ធទូរស័ព្ទ លឺៗ ខ្លាំងៗ ស្របពេល                            ដែលអ្នកធ្វើដំណើរទាំងអស់ បានធ្វើដំណើររួមគ្នា

ដោយ ៖ រិទ្ធីប្រភព ៖ news.sky