ម៉ិចស៊ិកូ៖ តាមការអោយដឹង ពីក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្រ្ដបរិស្ថាន នៃសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ បានអោយដឹងថា ដងទន្លេមួយដែលហូរកាត់ពី សហរដ្ឋអាមេរិកឆ្ពោះទៅកាន់​ ប្រទេស Mexico គឺជាទន្លេដែលសម្បូរទៅដោយមច្ឆាដ៏ច្រើនសម្បូរបែប និងចំរុះគ្រប់ប្រភេទទាំងអស់ទៀតផង។

width=457

តាមការអោយដឹងពីលោក Peter Gambu សាស្ត្រាចារ្យស្រាវជា្រវបរិស្ថាននៃសាលកវិទ្យាល័យ Cornell អាមេរិក បានអោយដឹងថា ដងទន្លេដែលសម្បូរត្រីគ្រប់ប្រភេទនោះ គឺមានឈ្មោះថា Rio Chama ដែលមានទីប្រជុំត្រង់ចំណុចមួយស្ថិតនៅតំបន់ Gambusia Quadru-ncus ប្រទេសម៉ិចស៊ិកូ។

width=457

តាមការអោយដឹងពីក្រុមអ្នកស្រាវជ្រាវ បានអោយដឹងថា ទន្លេនេះគឺហូរកាត់ប្រទេសម៉ិចស៊ិកូប្រហែលជា ២៩៧ គីឡូម៉ែត្រ ហើយក៏ជាទន្លេដែលសម្បូរទៅដោយជីវសាស្រ្ដចំរុះ ដែលមិនត្រឹមតែមានមច្ឆារាប់រយតោនទេ តែវាក៏ផ្ដល់ជីជាតិ និងទឹកដ៏ច្រើនមហិមាសម្រាប់ដំណាំប្រជាពលរដ្ឋផងដែរ៕

ដោយ៖ រក្សាប្រភព៖ research