ចិន៖ កាលពីថ្ងៃទី៧ ខែមិថុនា នៅលើផ្លូវមួយដ៏កកស្ទះពោរពេញ ដោយរថយន្តជាច្រើនកំពុងធ្វើចរាចរលើដងផ្លូវ រំពេចនោះ ស្រាប់តែផ្លូវនោះបានបាក់ស្រុតធ្លាក់ចុះក្រោម បង្កឲ្យមានរន្ធដ៏ធំ នៅចំកណ្តាលផ្លូវ និងមានរថយន្តមួយគ្រឿងបានធ្លាក់ចូលរន្ធមួយនេះ នៅក្នុងទីក្រុងGuilin។
យោងតាមអ្នកវិភាគ បានឲ្យដឹងថា រន្ធដ៏ធំលើដងផ្លូវនេះបង្កឡើងដោយសារ ផ្លូវនេះគឺមានអាយុកាលយូរឆ្នាំមកហើយ និង ដោយសារតែ មានផ្លូវរថភ្លើងនៅក្រោមដីកាត់ផ្លូវនេះ។
ហេតុការណ៍គ្រោះថ្នាក់នេះ គឺមិនមានមនុស្សបាត់បង់ជីវិតនោះទេ ប៉ុន្តែអ្នកបើកបររថយន្តម្នាក់បានរងរបួស ហើយកំពុងសំរាកព្យាបាលក្នុងមន្ទីរពេទ្យ៕




ដោយ៖ វណ្ណៈប្រភព៖ chinabuzz