ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ២២៖២០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ មានករណីភ្ញាក់ផ្អើលដោយសារ ជនបរទេស១១នាក់ បានជាប់គាំងក្នុងជណ្តើរយន្តជាន់ទី១ នៅសណ្ឋាគារហង្សនាគ ស្ថិតនៅផ្លូវលេខ២០១ សង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

យោងតាម ប្រភពព័ត៌មាន ពីបុគ្គលិកដែលបម្រើការនៅសណ្ឋាគារ បានបញ្ជាក់ថា នៅម៉ោង២២៖២០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ មានករណីភ្ញាក់ផ្អើលដោយសារ ជនបរទេស១១នាក់ បានជាប់គាំងក្នុងជណ្តើរយន្តជាន់ទី១ នៅសណ្ឋាគារហង្សនាគ។

ក្រោយកើតបន្តិច បុគ្គលិកសណ្ឋាគារ បានជួយសង្គ្រោះ ជនបរទេសទាំង ១១នាក់ រួចហើយ៕

/

/

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល