កាណាដា៖ ថ្មីៗនេះសិស្សសាលា Warwick ទាំងអស់បានត្អូញត្អែរថា ពួកគេស្ទើរតែមិនអាចធ្វើដំណើរទៅផ្ទះគេ ដែលនៅជិតសាលារៀនបានឡើយ នោះគឺដោយសារតែមានមេក្ងានដ៏ធំមួយ បានក្រាបពងរបស់វា នៅជិតរបងសាលា ហើយអោយតែអ្នកណា ដើរទៅដល់កន្លែងរបស់វា ដោយមិនបានប្រឹងប្រយ័ត្ន នោះមេក្ងាននឹងបានដេញឆាប ស្ទើរតែដាច់សក់ក្បាលអស់ហើយ។


Shi Chow ប្រធានសមាគមនិស្សិត ដែលរស់នៅក្នុងតំបន់ Coventry ខេត្ដ West Mids ពោលគឺនៅជិតសាលាតែម្ដង បាននិយាយថា ពួកគេមិនដែលឃើញសត្វក្ងានអី ក៏កាចបែបនេះទេគឺគ្នានសិស្សាសាលា ឬប្រជាពលរដ្ឋណាអាចដើរឆ្លងកាត់ទីនេះបានទេ។


ទោះបីជាយ៉ាងណាក៏ដោយ ក៏សិស្សសាលា ដែលមានទីលំនៅជិតសាកលវិទ្យាល័យ Warwick នេះ បានស្នើរសុំអោយក្រុមបច្ចេកទេសសាលា ធ្វើការយកសត្វនេះចេញ ដើម្បីអោយវាទៅក្រាបពងនៅកន្លែងផ្សេងផងដែរ៕
ដោយ៖ នារីប្រភព៖ dailymail