ក្រោយពីការប៉ាន់ស្មានមួយចំនួន កាលពីសប្តាហ៍មុន នៅថ្ងៃនេះ (២៣/៥) Samsung បានបង្ហាញពីចំនួន នៃការលក់ចេញទូទាំងពិភពលោករបស់ Galaxy S4 បានចំនួន ១០លានគ្រឿងហើយ ពោលគឺ ក្នុងមួយវិនាទី លក់ចេញបាន ៤គ្រឿង។

Galaxy S4 ទទួលបានឯត្តទគ្គកម្មថ្មី ក្រោយរយះពេល ២៧ថ្ងៃ ដែលបានចេញលក់នៅលើទីផ្សារព្រោះថា Galaxy S III ត្រូវចំណាយពេល ៥០ថ្ងៃ ឯណោះ ទើបលក់បាន ១០លានគ្រឿង ចំណែកឯ Galaxy S II គឺចំណាយពេលដល់ទៅ ៥ខែ។

បច្ចុប្បន្ន Galaxy S4 ត្រូវបានដាក់លក់លើទីផ្សារមានតែពីរពណ៌ប៉ុណ្ណោះ គឺពណ៌ខ្មៅ និងស។ ជាក់ស្តែង Version ពណ៌ខៀវ (Blue Arctic) ក្រហម (Red Aurora) កំពុងត្រូវបានរៀបចំបង្ហាញខ្លួននៅលើទីផ្សារហើយ ហើយបន្ទាប់មកគឺពណ៌ស្វាយ (Purple Mirage) និងត្នោត (Brown Autumn) ក្នុងរដូវវិស្សមកាល ឆ្នាំនេះ។

/

កាលពីដើមសប្តាហ៍នេះ ទស្សនាវត្តីអតិថិជនល្បីឈ្មោះរបស់អាមេរិច បានរៀបចំផ្តល់ល់ចំណាត់ថ្នាក់ ដោយឲ្យ Galaxy S4 គឺជាស្មាតហ្វូនលេខ ១ ក្នុងពេលបច្ចុប្បន្ននេះ បន្ទាប់មកគឺ HTC One។វាពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែល iPhone 5 មានចំណាត់ថ្នាក់ដល់លេខ ៥ គឺនៅក្រោមទាំង Galaxy S III ថែមទៀតផង៕

ដោយ៖ សិលាប្រភព៖ VE