ភ្នំពេញ  ៖  អ្នកមានអំណាច ជិះមែក សឺដេសទំនើប ពាក់ស្លាកលេខ ភ្នំពេញ 2AD-2229 ពណ៌ខ្មៅ មួយគ្រឿង បានប្រើ អង្គរក្សរបស់ខ្លួន បាញ់៣៣គ្រាប់ គំរាមនគរបាលចរាចរណ៍ ព្រោះផាកពិន័យ បើកបរលើសល្បឿនកំណត់ កាលពីវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ សុពណ៌ទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។នាយផ្នែកនគរបាលចរាចរណ៍ផ្លូវគោក ខេត្ដកំពង់ស្ពឺ លោកលី ចាន់ថន បានឱ្យដឹងថា នៅព្រឹកមិញ មុនពេលកើតហេតុ កម្លាំង នគរបាល ចរាចរណ៍ខេត្ដកំពង់ស្ពឺ ៨នាក់ ដាក់កម្លាំងត្រួតពិនិត្យការធ្វើចរាចរណ៍នៅ កន្លែងកើតហេតុខាងលើ ។លុះដល់វេលាម៉ោងប្រមាណជាង១០ ស្រាប់តែមានរថយន្ដស៊េរីទំនើប ម៉ាកមែក សឺដេស ពណ៌ខ្មៅ មួយគ្រឿង បើកបរក្នុង ពីខេត្ដព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញ ក្នុងល្បឿន ៩០គីឡូម៉ែត្រក្នុងមួយម៉ោង ។ ដោយឃើញការបើកបរលើសល្បឿនកំណត់ ដែលក្នុងទីប្រជុំជន កំណត់ត្រឹម៣០ទៅ៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោងនោះ  មន្ដ្រីនគរបាលចរាចរណ៍ ក៏បានចេញស្ទាក់ ហើយធ្វើការអប់រំ និងផាកពិន័យ ចំនួន១២០០០រៀល ។

លោកលី ចាន់ថន បានឱ្យដឹងថា នៅក្នុង រថយន្ដនោះ គេឃើញមានបុរសពីរនាក់ អង្គុយខាងមុខ ស្លៀកពាក់ឯកសណ្ឋាន ជាអង្គរក្ស ដោយឡែកកៅអីខាងក្រោយ គេមើលមិន ឃើញនោះទេ ដោយសារកញ្ចក់រថយន្ដបិត ស្កុតពណ៌ខ្មៅ ។ ក្រោយពេលបង់ការផាក ពិន័យ ១២០០០រៀល រួចហើយម្ចាស់រថយន្ដ និងអ្នកបើកបរជាអង្គ រក្ស ក៏បានធ្វើដំណើរចាកចេញ។បន្ទាប់ពីការចាកចេញបានប្រហែល២ ម៉ែត្រ អ្នកនៅក្នុងរថយន្ដដែលគេសង្ស័យថា ជាអ្នកមានលុយនិងមានអំណាច នោះ បានបញ្ជាឱ្យអង្គរក្សរបស់ខ្លួន ដែលអង្គុយខាងមុខ បាញ់៣៣គ្រាប់ ។ ការប្រើកាំភ្លើងខ្លីបាញ់ជា ច្រើនគ្រាប់ធ្វើឱ្យផ្អើលអស់ ប្រជាពលរដ្ឋនិង អ្នកដំណើរ ក្នុងខេត្ដ សូម្បីតែមន្ដ្រីនគរបាលចរាចរណ៍ដែលធ្វើការផាកពិន័យ ក៏ព្រលឹងចុងសក់ដែរនោះ គេនៅ មិនទាន់ដឹងពីគោលបំណងរបស់អ្នកបាញ់នៅឡើយទេ ។ តែគេជឿជាក់ថា ការបាញ់នេះ គឺជាការគំរាមនិងសំឡុត ដល់មន្ដ្រីនគរបាល ចរាចរណ៍ ជាពិសេសជាសាផ្ញើថា ថ្ងៃក្រោយ កុំឱ្យចេះតែហ៊ាន មើលរថយន្ដនិងអ្នក បើកបរ ផង ។ទោះបីជាយ៉ាងណា លោកលី ចាន់ថន កម្លាំងកំពុងធ្វើការស្រាវជ្រាវ តាមរកម្ចាស់ រថយន្ដ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ព្រោះកម្ពុជា ជាប្រទេសមានច្បាប់និងគោរព ច្បាប់ ទម្លាប់ត្រឹមត្រូវមិនបណ្ដោយឱ្យជន មានអំណាចយកកាំភ្លើងមកបាញ់បោះ ស្រេចតែអំពើចិត្ដ ដូចសម័យសង្គ្រាមនោះ ទេ  .។

សាធារណជន ដែលស្អប់ខ្ពើមការបាញ់បោះបំផ្លាញសន្តិសុខសង្គម បានសំដែងការជឿទុកចិត្ត យ៉ាងមុតមំាុទៅលើក្រុមសមត្ថ កិច្ច ជាពិសេសថ្នាក់ដឹកនាំកំពូលៗ នៃកម្លាំងប្រដាប់អាវុធ និងចាត់ការ ហើយស្វែងរកម្ចាស់រថយន្តខាងលើឲ្យទាល់តែ ឃើញ យកមកផ្តន្ទាទោស ។ ការស៊ើបអង្កេតប្រហែលជាមិនលំបាកនោះទេ ព្រោះស្លាកលេខរថយន្ត ត្រូវបានសមត្ថកិច្ចបញ្ជាក់យ៉ាង ច្បាស់ថា «ភ្នំពេញ 2AD-2229» ៕

/

/

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល