កងនាវាល្បាតបួនគ្រឿងរបស់ស្ថាប័នត្រួតពិនិត្យសមុទ្រចិន បានមកដល់កោះមួយក្នុងចំណោមប្រជុំកោះ Spratly Islands (南沙群岛) នៅសមុទ្រចិនខាងត្បូង។

ទំព័រ Xinhua កាលពីម្សិលមិញបានអោយដឹងថា ក្រុមនាវាល្បាតសមុទ្រចិនបានចាកចេញពីក្រុងSanya ក្នុងខេត្ត Hai Nan កាលពីថ្ងៃទី ២៦ មុថុនា ដោយធ្វើដំណើរមកកាន់សមុទ្រចិនខាងត្បូង។ក្រុមនាវានេះបានមកកាន់កោះ Cuarteron Reef។ តាមគម្រោង ក្រុមនាវានេះនឹងធ្វើដំណើររយៈចម្លាយ ៤,៥០០គីឡូម៉ែត្រក្នុងបេសកកម្មត្រួតពិន្យសមុទ្រចិនខាងត្បូង។
សកម្មភាពនេះរបស់ក្រុមនាវាល្បាតចិន ត្រូវបានគេមើលឃើញថា ជាសកម្មភាពគាំទ្រ ឬការពារក្រុមហ៊ុនប្រេង CNOOC របស់ចិនដែលទើបបើកទទួលអ្នកវិនិយោគអន្ដរជាតិនៅក្នុងឡូប្រងទាំង៩ នៅសមុទ្រចិនខាងត្បូង ដែលបច្ចុប្បន្នកំពុងមានការប្រទាញប្រទង់ជាមួយច្រើនភាគី ដូចជាវៀតណាមជាដើម។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi បានអះអាងថា នេះគឺជារឿងខុសច្បាប់ និងគ្មានតម្លៃ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ VE