ម្តាយក្មេងប្រុសពីរនាក់ ដែលជាជនជាតិចិនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈពេលដែលដុំសាច់ដុះនៅលើមុខរបស់គាត់កាន់តែសភាពវិវឌ្ឍន៍ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។
គាត់មានឈ្មោះថា Li Hongfang ដែលមានវ័យ ៤០ ឆ្នាំ ។ គាត់បានព្យាយាមគេចចេញពីសាធារណជន ពីព្រោះតែមុខរបស់គាត់មានដុំសាច់ដុះ ហើយវាកាន់តែធំឡើងៗ ដែលមិនគួរអោយជឿ។ គាត់គ្មានលទ្ធភាពក្នុងការទិញថ្នាំយកមកព្យាបាល ឬក៏ទៅធ្វើការវះកាត់នោះទេ ដែលជាហេតុធ្វើអោយជំងឺនេះកាត់តែមានភាពធ្ថន់ធ្ងរជាងមុន។

ជំងឺនេះបានកើតឡើងដំបូងនៅក្នុងឆ្នាំ ២០០១ ដែលនៅក្នុងពេលនោះគាត់បានដឹងថា មានដុំសាច់តូចមួយបានដុះនៅលើថ្ងាស់របស់គាត់។ គាត់មានអើពើនិងវាក៏ដោយសារវាពុំមានការឈឺចាប់។
រយៈពេល ៤ ឆ្នាំក្រោយមក បន្ទាប់ពីបានធ្វើរោគវិនិច្ឆ័យ លោកវេជ្ជបណ្ឌិតបានអោយដឹងថា គាត់មានដុំសាច់ដុះដល់ទៅ ៧កន្លែងនៅលើមុខរបស់គាត់។ គាត់គ្មានលទ្ធភាពក្នុងការរកប្រាក់ជាង ៩ពាន់ដុល្លារនោះទេ ដើម្បីទិញថ្នាំយកមកព្យាបាល ឬក៏ធ្វើការវះកាត់ ដែលជាហេតុធ្វើអោយគាត់បង្ខំចិត្តមើលការវិវឌ្ឍន៍របស់វា កាន់តែធំឡើងៗ។
គាត់បាននិយាយថា៖ ខ្ញុំដឹងថាមនុស្សភាគច្រើនបានចាត់ទុកខ្ញុំជាមនុស្សចម្លែក ប៉ុន្តែខ្ញុំគ្រាន់តែជាមនុស្សធម្មតាមួយរូប ហើយក៏ជាម្តាយគេផងដែរ។
ស្ដ្រីរូបនេះកំពុងរស់នៅជាមួយនិងស្វាមី រួមទាំងកូនប្រុស ២នាក់ទៀត នៅឯភូមិមួយនៅភាគខាងលិចនៃខេត្ត Shaanxi ប្រទេសចិន បានថ្លែងថា ៖ ដំបូងខ្ញុំបានគិតថា វាមិនជាបញ្ហាអីធំដុំនោះទេ តែរឿងដែលមិននឹកស្មានដល់ គ្រាន់តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាក៏កាន់តែរីកធំឡើងៗ។
បើនិយាយពីមណ្ឌលសុខភាពនៅតាមទីជនបទវិញ មានការបាក់បែកនាប៉ុន្មានទសវត្សចុងក្រោយនេះ ដែលបានធ្វើអោយអ្នកនៅតាមទីជនបទជាង ៧០០ លាននាក់់ ត្រូវធ្វើដំណើរទៅកាន់ទីក្រុងដើម្បីសំរាកព្យាបាល។

រូបថតរបស់គាត់កាលពីដុំសាច់មិនទាន់មានការវិវត្តន៏
គាត់បាននិយាយបន្ថែមថា៖ ខ្ញុំត្រូវធ្វើការចំណាយទៅលើថ្លៃវះកាត់ ក៏ប៉ុន្តែវា ពិតជាស្ថិតនៅក្រៅលទ្ធភាពដែលខ្ញុំ។ គាត់បានបន្តថា គាត់បានជួបស្វាមីរបស់គាត់កាលពីឆ្នាំ២០០៩ ដែលក្រោយមកពួកគាត់បានរៀបការនឹងគ្នា និងមានកូនប្រុស ២នាក់។ កូនប្រុសច្បងរបស់គាត់មានអាយុ ១៧ ឆ្នាំ និងកូនទី ២នាក់ មានអាយុ ១៤ ឆ្នាំ៕
ដោយ ៖ រិទ្ធីប្រភព ៖ dailymail