ព័ត៌មានបច្ចេកវិទ្យា ៖ Nokia បានប្រកាសជាផ្លូវការថា ខ្លួននឹងបន្តពង្រីកទីផ្សារក្នុងការចែកចាយទូរស័ព្ទដៃ Lumia 920, Lumia 820 និង Lumia 620 ទៅលើទីផ្សារចក្រភពអង់គ្លេស ខណៈពេលដែលអំឡុងខែមករា និង ខែកុម្ភៈ ឆ្នាំក្រោយនេះ ទូរស័ព្ទដៃ Windows Phone 8 ទាំងបីគ្រឿងនេះ នឹងត្រូវបានចែកចាយយ៉ាងទូលំទូលាយ ពាសពេញទីផ្សារប្រទេសអង់គ្លេស នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស gsmarena ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ នៅលើទីផ្សារចក្រភពអង់គ្លេស មានការចែកចាយរួចមកហើយនូវស្មាតហ្វូន Lumia 920 ខណៈពេលដែល ដើមខែមករា ២០១៣ Lumia 820 នឹងរំកិលខ្លួនចូលទីផ្សារនេះផងដែរ ស្របពេលដែល អំឡុងខែកុម្ភៈ Lumia 620 នឹងបន្តបង្ហាញខ្លួនលើទីផ្សារចក្រភពអង់គ្លេសផងដែរ ហើយបើនិយាយពីតម្លៃវិញ មិនទាន់ត្រូវបានបញ្ជាក់អោយបានដឹងនៅឡើយនោះទេ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ gsmarena