កាលពីសបា្តហ៍មុន នៅលើដងផ្លូវមួយតំបន់Enfield ភាគខាងជើង London ប្រទេសអង់គ្លេសមានបុរសម្នាក់ដើរលេងតាមផ្លូវក្នុងសំលៀកបំពាក់ស្លៀកខ្យល់ដណ្តប់មេឃ។ បុរសមិនស្គាល់អត្តសញ្ញាណនេះ ហាក់ដូចជាមិនចាប់អារម្មណ៏អ្វីនៅជុំវិញខ្លួនទាំងអស់ គឺគាត់ដើរលេងយ៉ាងរំភើយតែម្តង។
អ្នកធ្វើដំណើរតាមផ្លូវម្នាក់ លោកTim Steven បានឲដឹងថា គាត់បានឃើញទិដ្ឋភាពដ៏យ៉ាប់មើលនេះនៅពេលគាត់កំពុងតែបើកឡានជាមួយសង្សារ នាងKate កាត់តាមតំបន់Enfield។ តាមការប៉ាន់ស្មានរបស់Tim បុរសម្នាក់នោះមានអាយុប្រហែល40ឆ្នាំ គាត់ប្រហែលេជាកំពុងដើរទៅហាងមួយដើម្បីរកទិញHot Dog។
Tim Steven និយាយបន្ថែម: “គាត់ធ្វើដំណើរយ៉ាងជឿជាក់នៅលើដងផ្លូវ ទោះជាមិនបាននិយាយអ្វីទាំងអស់ ប៉ុន្តែមើលទៅគាត់ដូចជាមានមោទនភាពជាមួយនឹងរូបរាងរបស់គាត់ខ្លាំងណាស់ហើយ។ គាត់មានអាយុប្រហែល40 ឆ្នាំ កំពស់ប្រហែល1m72 និងពាក់តែស្បែកជើងមួយគូតែប៉ុណ្ណោះ” ។



មើលទៅគាត់ដូចជារហើយ ស្រួលខ្លួនណាស់ហើយមើលទៅ!!!