ថៃ ៖ លោក Ter Chantavit សារភាពថា គាត់កាន់តែជិតដិតជាមួយនិងនាង Mai Davika ច្រើនឡើងទៅហើយ ប៉ុន្តែអ្នកទាំងពីរ មិនទាន់ចង់ប្រើពាក្យថា គូស្នេហ៍នៅឡើយទេ ។

តួប្រុសក្នុងរឿង One day និយាយទល់មុខអ្នកកាសែត ដោយប្រាប់ទៅដល់ នាង Mai Davika ថា លោកចូលចិត្តគ្រប់ស្ទាយសក់របស់នាង ទោះបីជាពេលនាងកាត់សក់ខ្លីក៏ដោយ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

/

លោក Ter Chantavit បន្ថែមថា Davika មើលទៅកាន់តែក្មេងជាងមុនទៅទៀតនៅពេលដែលកាត់សក់បែបនេះ​ ។ នាងបានប្រាប់ខ្ញុំមុនពេលកាត់សក់ដែរ ហើយខ្ញុំមិនបានណែនាំស្ទាយណាមួយទៅដល់នាងទេ ។ លោក Ter បញ្ជាក់ ។ 

អ្នកគាំទ្រភាគច្រើនប្រហែលជាបានដឹងរួចមកហើយថា នាង Davika បានកាត់សក់ខ្លីដោយសារតែរូបនាង ចង់បរិច្ចាកសក់របស់ទៅដល់អ្នកមានជម្ងឺមហារីក ៕

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daradaily