​(កូរ៉េ)៖ ពាក្យចចាមអារ៉ាម រវាងតារាសម្តែង​កូរ៉េ Lee Min Ho និងតារាចម្រៀង​អាមេរិក Taylor Swift នៅតែមិនទាន់ធ្វើឲ្យអ្នកគាំទ្រ ស្ងប់អារម្មណ៍​នៅឡើយទេ បន្ទាប់ពីមានព័ត៌មានផ្សាយថា អ្នកទាំងពីរកំពុងណាត់ជួបគ្នា សាងទំនាក់ទំនងស្នេហា ក្រោយពីនាង Taylor Swift បែកបាក់ជាមួយ Tom Hiddleston។

ដំណឹងនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន នៅកូរ៉េហាក់ផ្ទុះកំហឹ​ង និងបញ្ចេញប្រតិកម្មយ៉ាងខ្លាំង នៅពេលដែលពួកគេឃើញព័ត៌មាន ស្មានមិនដល់នេះ ព្រោះម្នាក់ៗមិនគិតថាលោក Lee ទៅស្រឡាញ់ជាមួយតារាស្រី ខុសជាតិសាសន៍គ្នាឡើយ។

កាលពីឆ្នាំមុន Lee បានសាងទំនាក់ទំនង ជាមួយតារាចម្រៀងស្រី Suzy ហើយក៏បានថតរូប ជាមួយគ្នាបង្ហោះជាសាធារណៈទៀតផង តែខាងក្រុមហ៊ុនផលិតកម្ម MYM ក៏បានអះអាងដែរថា ទំនាក់ទំនងរបស់ពួកគេ នៅដដែលគ្មានអ្វីផ្លាស់ប្តូរទេ។ ចំណែកនាង Taylor Swift និង Lee ពួកគេទាំងពីរ មិនដែលបានជួបគ្នាទេ៕

width=730

width=730

width=730

width=730

width=730

width=730

width=730

 

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង