ថ្មីនេះគេបានប្រទះឃើញ Liu Huan Ai នៅតៃវ៉ាន់បណ្តើរគ្នាជាមួយនិង ប្រុសម្នាក់ដែលគេសង្ស័យថាជាមិត្តប្រុសរបស់នាង ។ក្នុងរូបភាពថ្មីៗនេះ គេឃើញ Liu Huan Ai មិនខ្លាចការតាមប្រមាញ់រូបថតពីអ្នកកាសែតឡើយ ដោយនាងកាន់ដៃមិត្តប្រុសរបស់នាងយ៉ាងជាប់ បណ្តើរគ្នានៅតាមផ្លូវមួយនៅតៃវ៉ាន់រួមជាមួយស្រ្តីវ័យកណ្តាលម្នាក់ ដែលគេសន្មត់ថាជាម្តាយរបស់មិត្តប្រុសនាង ។ តាមដែលយើងបានដឹងតាមប្រភព ព័ត៌មានមកថា Liu Huan Ai បានចំណាយពេលវេលាជាមួយប្រុសម្នាក់នេះ អស់រយៈពេល ១ ឆ្នាំទៅហើយ ទើបដល់ដំណាក់កាលបង្ហាញ ពីភាពជិតស្និតរបស់ខ្លូន និង មិត្តប្រុស ។
គួរបញ្ជាក់ផងដែរថា Liu Huan Ai មានឈ្មោះពិតថា Liu Zi កើតនៅឆ្នាំ ១៩៨៦ គឹជាតារាម៉ូដែលដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅតៃវ៉ាន់ ដោយសារតែនាងមានរូបសម្ផស្ស ស្រស់ស្អាតគួរអោយស្រឡាញ់ ហើយនិងមានរូបរាងស៊ិចស៊ីអស់ទាស់ តែក្រោយមកពេលដែលនាងល្បីគ្រាន់បើ នាងបានប្រកាសប្រាប់ថានាង បានកែភេទកាលពីនាងមានអាយុ ១៨ ឆ្នាំ ៕


ដោយ ៖ លីលីប្រភព ៖ k14