ជប៉ុន៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ពេលនេះ គេបានរកឃើញលោកតាម្នាក់ទៀតហើយ ដែលគាត់ត្រូវបានគេចាត់ទុកថាជាមនុស្ស ដែលមានអាយុច្រើនជាងគេ លើពិភពលោក។

លោកតា Jiroemon Kimura កើតនៅថ្ងៃទី ១៩ មេសា ឆ្នាំ ១៨៩៧ ក្នុងតំបន់ Kyotangoទីក្រុង Kyoto ប្រទេសជប៉ុន។ បើតាមការអោយដឹងពី សៀវភៅកំណត់ត្រាពិភពលោក Guinness World Records បានអោយដឹងថា លោកតា kimura មានអាយុ ១១៥ និង ២៥៣ថ្ងៃ នេះបើគិតត្រឹមថ្ងៃទី ១៧ធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ។

គួររំលឹកផងដែរថា ថ្មីៗនេះ ក៏មានបុរសជនជាតិអាមេរិកម្នាក់ ឈ្មោះ Dina Manfredini បានស្លាប់ក្នុងអាយុ ១១៥ និង ២៥៧ថ្ងៃផងដែរ៕
ដោយ៖ នារីប្រភព៖ newsday