ថៃ ៖ នៅក្នុងកម្មវិធី TV Talk Show តារាសម្តែងស្រីទើបតែរះនាង Namwhan Phulita បានសារភាពថា មានមនុស្សជាច្រើនបានយល់ច្រឡំថា នាងគឺជាតារាស្រី Mew Nittha ។ 

នាង Namwhan Phulita បានបន្តទៀតថា មានហ្វេនមួយចំនួនបានសុំនាងថតជាមួយ ប៉ុន្តែបែរជាហៅឈ្មោះនាងថា Mew Nittha ។ ទោះបីជាយ៉ាងណាក៏ដោយ នាងក៏បានថតរូបជាមួយហ្វេនៗ ប៉ុន្តែមិនបានបកស្រាយរឿងយល់ច្រឡំមួយនេះឡើយ ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែពិធីការនីនៅក្នុងកម្មវិធីក៏និយាយថា នៅពេលដែល នាង Namwhan Phulita ញញឹម មុខនាងពិតជាមើលទៅដូចជានាង Mew Nittha ពិតមែន ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Namwhan Phulita ត្រូវបានគេស្គាល់នាងកាន់តែច្រើនឡើង បន្ទាប់ពីសម្តែងរឿង ThongEkMhoryaThaChalong

នាង Mew Nittha

/

នាង Namwhan Phulita

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook