ក្រុមអ្នកស្រាវជ្រាវបានរកឃើញវិធីក្នុងការមើល កាឡាក់ស៊ី បានដឹងថា កាឡាក់ស៊ី គឺក៏កើតមកជាង ១៤ ពាន់លានឆ្នាំមកហើយ។ សព្វថ្ងៃនេះគេអាចប្រើ តេឡេស្កុប មើលឃើញកាឡាកស៊ីធំៗផ្សេងទៀតដែលគេសិក្សាដឹងថាមានអាយុកាលប្រមាណជាង ៧០០ លានឆ្នាំ។

ជាទូទៅ កាឡាក់ស៊ី ត្រូវបានគេស្គាល់ថាជាលទ្ធផលនៃការផ្ទុះនូវផ្កាយជាច្រើនដែលបង្កើតបានជាព្រះអាទិត្យមួយ និងភពជាច្រើននៅជុំវិញវា។ ការងារនេះត្រូវបានគេចុះផ្សាយលើសារព័ត៌មានJournal Nature ដែលគេបានប្រើប្រាស់ តេឡេស្កុប ស្រូបសម្លេងដើម្បីស្វែងរករលកសញ្ញារបស់អាតូម អ៊ីដ្រូសែន នៅក្រៅលំហរអាកាស។
ការសិក្សាថ្មីនេះនឹងត្រូវសិក្សាលើរលកអាតូម អ៊ីដ្រូសែន ដែលមាននៅលើ កាឡាក់ស៊ី ផ្សេងៗក្រៅពី កាឡាក់ស៊ី ដែលផែនដីឋិតនៅ ហើយក្រុមអ្នកស្រាវជ្រាវសង្ឃឹមថាការសិក្សានេះនឹងអាចមានតម្រូយសម្រាប់សិក្សាអំពីធាតុដើមនៃការករកើត កាឡាក់ស៊ី ដែលយើងរស់នៅសព្វថ្ងៃ ដែលគេប៉ាន់ស្មានបានថា កាឡាក់ស៊ី ដែលយើងរស់នៅសព្វថ្ងៃនេះអាចមានអាយុលើសពី ១៤ ពាន់លានឆ្នាំមកហើយ៕

ដោយ៖ ផានិតប្រភពពី៖ Dailymail