បើតាមប្រភពសារព័ត៌មានបរទេស ដែលបានចេញផ្សាយនាប៉ុន្មានថ្ងៃចុងក្រោយនេះ បានអោយដឹងថា​ មានយុវវ័យ ជាជាតិ តៃវ៉ាន់ ម្នាក់បានរកអោយឃើញថា ដេកស្លាប់នៅក្នុងInternet Cafe មួយកន្លែង បន្ទាប់ពីគេបានលេងវីដេអូហ្គេមដល់ទៅ 40​ ម៉ោង

/

បើយោងតាមរបាយការណ៍ បានបញ្ជាក់អោយដឹងថា យុវវ័យម្នាក់នោះមានឈ្មោះថា Chuangត្រូវបានអោយដឹងថា  បានស្លាប់បាត់បង់ជីវិត  បន្ទាប់ពីគេលេងវីដេអូហ្គេមដែលមានឈ្មោះថា Diablo 3 ដល់ទៅ 40 ម៉ោងជាប់ៗគ្នា ដោយមិនខ្វល់ពីការញ៉ាំបាយទឹកអីនោះទេ ។

គួរបញ្ជាក់ផងដែរថា  បើយោងតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត  Dr. James   ដែលមកពីគ្លីនីក Mayo Clinic បាននិយាយបន្ថែមថា ៖ មូលហេតុចម្បងដែលធ្វើអោយយុវវ័យម្នាក់នេះបានស្លាប់បាត់បង់ជីវិតនោះ   បណ្តាលមកពីគេអង្គុយយូរពេក  ដែល ជាហេតុធ្វើអោយមានផលប៉ះពាល់អវិជ្ជមានទៅលើដំណើររថរវាងបេះដូង និងសរសៃឈាម ហើយមូលហេតុមួយទៀតនោះគឺថា គេមិនបានញ៉ាំបាយ ឬទឺកអីនោះទេក្នុងអំឡុងពេល 2 ថ្ងៃចុងក្រោយនេះ។

width=481

លើសពីនេះទៅទៀត  បើយោងតាមការណែនាំពីវេជ្ជបណ្ឌិតរូបនេះ  បានបញ្ជាក់ថា ៖  ប្រសិនណាបើលោកអ្នកធ្វើការអង្គុយនៅហ្នឹងមួយកន្លែងជាច្រើនម៉ោង  ដោយមិនបានធ្វើចលនានោះលោកអ្នកអាចនឹងប្រឈមជាមួយនឹងហានិភ័យខ្ពស់  ដែលធ្វើអោយមានផលប៉ះពាល់អវិជ្ជមានទៅលើដំណើររថរវាងបេះដូង  និងសរសៃឈាម ឬ ក៏អាចឈានទៅដល់ការកាំងបេះដូងទៀតផង។

ដូច្នេះ  ឆ្លៀតក្នុងឧកាសនេះទំព័រ  Camnews  សូមធ្វើការណែនាំ  ក៏  ដូចជាផ្តល់នូវដំបូន្មានខ្លះៗ ដល់យុវវ័យកម្ពុជាយើង  គួរណាកុំយកតម្រាប់តាមទម្លាប់អាក្រក់មួយនេះអោយសោះ  ពោលគឺគួរតែយកពេលវេលាដែលមានតម្លៃ  យកទៅធ្វើការងារណាដែលមានប្រយោជន៍ចំពោះខ្លួនឯង ចំពោះគ្រួសារ ក៏ដូចជា សង្គមជាតិ ទើបជាការប្រសើរ៕

ដោយ ៖ មង្គលប្រភព ៖​christianpost