រថយន្ត Jeep Renegade ម៉ូដែលថ្មី ឆ្នាំ២០១៥ គឺជាប្រភេទរថយន្តដ៏ប្រណិត ដែលមានរូបរាងធំខ្ពស់មាំ អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ឡើងភ្នំ ចុះទឹក ទីទូល បានយ៉ាងងាយស្រួលងាយ ដោយមិនមែនក្តីបារម្ភ។

រថយន្ត Jeep Renegade ម៉ូដែលថ្មី ដ៏ស្រស់ស្អាតនេះ ត្រូវបានតុបតែង និង រចនាម៉ូដឡើងយ៉ាងល្អឥតខ្ចោះ ជាមួយនឹងរូបរាងថ្មី ផ្លាស់ទាំងស្រុង ដែលមើលទៅប្លែក កាន់តែទាក់ចិត្តជាងម៉ូដែលមុនៗចង្កៀងបំភ្លឺផ្លូវខាងមុខ មានភ្នែកមូល (ម៉ូដែលចាស់ វែងជ្រុង) ជាមួយនឹងសំបកកង់បែបស្ពត ធន់មាំអាចធ្វើដំណើរផ្លូវជិតឆ្ងាយប្រកបដោយសុវត្ថិភាពខ្ពស់។

ជាពិសេស រថយន្ត Jeep Renegade ម៉ូដែលថ្មី ឆ្នាំ២០១៤  ដ៏ទាក់ទាញនេះ ត្រូវបានបំពាក់ជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំង អាចបើកបរបានល្បឿន ១១៥ម៉ាយ/ម និង  មានបំពាក់មកជាមួយនឹងប្រព័ន្ធបច្ចេកវិជ្ជា  ដ៏ទំនើបនៅខាងក្នុង។ រថយន្ត Jeep Renegade ម៉ូដែលថ្មីនេះ  នឹងធ្វើការដាក់លក់នៅលើទីផ្សាររថយន្ត ក្នុងពេលឆាប់ៗ ខាងមុខ៕សូមទស្សនា រូបភាព ខាងក្រោម

/

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed