ប្លែកៗ ៖ យោងតាមប្រភពសារព័ត៌មាន Dailymail ដែលបានចេញផ្សាយនាពេលកន្លងទៅបានអោយដឹងថា ស្រ្តីម្នាក់បានបំបែកឯតទគ្គកម្មពិភពលោក ក្នុងនាមជាស្រ្តីដែលស្រឡាញ់ស្បែកជើងបំផុត ក៏ដូចជាអ្នកដែលបានប្រមូលផ្តុំស្បែកជើងបានច្រើនបំផុត ពោលគឺ ​មានចំនួនដល់ទៅ ១៦,៤០០ គូឯណោះ។

width=500

គួរបញ្ជាក់ផងដែរថា  ស្រ្តីរូបនោះមានឈ្មោះថា Darlene Flynn  វ័យ ៥៧ ឆ្នាំរស់នៅរដ្ឋ  Californiaសហរដ្ឋអាមេរិក ហើយត្រូវបានគេប្រសិទ្ធនាមថា នារីស្បែកជើង  ចាប់តាំងពីនាងបានចាប់ផ្តើមប្រមូលផ្តុំនូវរាល់ស្បែកជើង  ដែលនាងចូលចិត្តទាំងអស់  តាំងពីឆ្នាំ  ២០០៦ ស្របពេលដែលនាងត្រូវបានទទួលស្គាល់ដោយស្ថាប័នឯតទគ្គកម្មពិភពលោក។

width=490

លើសពីនេះទៅទៀត   មកទល់នឹងពេលនេះ  ស្រ្តីរូបនេះបានប្រមូលផ្តុំស្បែកជើង  បានដល់ទៅ ១៦,៤០០ គូរឯណោះ ដែលស្មើនឹងទឹកប្រាក់ប្រមាណជាង $500.000 ។ ក្រៅអំពីការប្រមូលផ្តុំនូវរាល់ស្បែកជើងផ្សេងៗ  ស្រ្តីរូបនេះក៏បានប្រមូលផ្តុំនូវសម្លៀកបំពាក់  ប៉ាន់តែ ទូរស័ព្ទ  ម្សៅសាប៊ូក៏ដូចជារបស់របរមួយចំនួនផ្សេងទៀតផងដែរ។

width=490

គួររំឮកផងដែរថា អំឡុងពេលផ្តល់កិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មាន​  North County Times បានបញ្ជាក់អោយដឹងថា​ ខ្ញុំគ្រាន់តែដឹងថា  ខ្ញុំចូលចិត្តពួកវាទាំងអស់នេះ ហើយរាល់ពេលដែលខ្ញុំធ្វើដំណើរកំសាន្តទៅដល់ទីណាក៏ដោយ  នៅលើពិភពលោក  ខ្ញុំតែងតែទិញស្បែកជើងនៅក្នុងតំបន់នោះជានិច្ច៕

width=490

width=489

ដោយ ៖ ពិសីប្រភព ៖ Dailymail